ព័ត៌មានអន្ដរជាតិ
អានុទីន រងការរិះគន់ខ្លាំង ក្រោយច្រៀងបទតៃវ៉ាន់ ពេលបំពេញទស្សនកិច្ចនៅចិន
អតីតទីប្រឹក្សាកិច្ចការបរទេសថៃម្នាក់ បានរិះគន់ជាសាធារណៈ ចំពោះនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ជុំវិញការសម្រេចចិត្តច្រៀងបទចម្រៀងបុរាណ «Tian Mi Mi» ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដោយអះអាងថា ប្រភពដើមរបស់បទចម្រៀងនេះពាក់ព័ន្ធនឹងតៃវ៉ាន់ និងឥណ្ឌូណេស៊ី ដែលធ្វើឱ្យវាក្លាយជាជម្រើសការទូតមិនសូវល្អ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thaiger។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក អានុទីន បានបកស្រាយបទចម្រៀងស្នេហាភាសា Mandarin ដ៏ល្បីល្បាញនេះ នៅក្នុងពិធីជប់លៀងអាហារថ្ងៃត្រង់នៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង ដោយមានគោលបំណងបង្ហាញពីភាពកក់ក្តៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ ការសម្តែងនេះ ត្រូវបានរិះគន់នៅលើទំព័រហ្វេសប៊ុករបស់លោក Rasm Chalermchant ដែលជាអតីតទីប្រឹក្សារដ្ឋលេខាធិការក្រសួងការបរទេស ដោយលោកបានចាត់ទុកការជ្រើសរើសបទចម្រៀងនេះថាមានលក្ខណៈហួសសម័យ និងខ្វះការយល់ដឹងជាពិសេសលើកិច្ចការនយោបាយអន្តរជាតិ។
លោក Rasm បានលើកឡើងថា ភាគីចិនមិនមែនទទួលយកគ្រប់បទចម្រៀងភាសាចិនទាំងអស់នោះទេ។ លោកបានពន្យល់ថា បទ «Tian Mi Mi» មានទំនុកច្រៀងនិពន្ធដោយលោក Zhuang Nu ដែលជាអ្នកនិពន្ធជនជាតិតៃវ៉ាន់ដ៏ល្បីម្នាក់ ហើយបទភ្លេងរបស់វាត្រូវបានសម្របសម្រួលចេញពីបទចម្រៀងប្រជាប្រិយឥណ្ឌូណេស៊ី ដែលមានចំណងជើងថា «Dayung Sampan» ព្រមទាំងត្រូវបានផ្សព្វផ្សាយឱ្យល្បីល្បាញទូទាំងពិភពលោក ដោយតារាចម្រៀងជនជាតិតៃវ៉ាន់ លោកស្រី Teresa Teng។
លោកបានបន្ថែមថា ទីក្រុងប៉េកាំងមានភាពរសើបយ៉ាងខ្លាំង ចំពោះបទចម្រៀងដែលទាក់ទងនឹងតៃវ៉ាន់ ជាពិសេសរាល់អ្វីដែលខ្លួនយល់ថា ពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តៃវ៉ាន់។ លោកបានរំលឹកពីហេតុការណ៍កាលពី២០ឆ្នាំមុន ដែលឧបនាយករដ្ឋមន្ត្រីចិនម្នាក់ បានដើរចេញពីពិធីជប់លៀងផ្លូវការក្នុងប្រទេសថៃ បន្ទាប់ពីភាគីថៃ បានរៀបចំការកម្សាន្តដោយច្រៀងបទចម្រៀងតៃវ៉ាន់ រួមទាំងបទ «Tian Mi Mi» នេះផងដែរ។
មកទល់នឹងពេលនេះ រដ្ឋាភិបាលថៃ មិនទាន់មានការឆ្លើយតប ចំពោះការរិះគន់នេះនៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


