ព័ត៌មានជាតិ
នគរបាលខេត្តបន្ទាយមានជ័យ ចុះអប់រំផ្សព្វផ្សាយពលរដ្ឋតាមមូលដ្ឋាន ដើម្បីទប់ស្កាត់អគ្គិភ័យនារដូវក្តៅ
បន្ទាយមានជ័យ ៖ កម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលគ្រប់ប៉ុស្តិ៍ ទូទាំងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយពីគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាពទាំង០៧យ៉ាង, ផលប៉ះពាល់នៃគ្រឿងញៀន និង បានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ចំពោះបញ្ហាអគ្គិភ័យក្នុងរដូវក្តៅ។

ហើយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ទៅចែកជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខ្នងផ្ទះ។

ការចុះផ្សព្វផ្សាយនេះធ្វើឡើងក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខិតជិតមកដល់ និងយោងតាមផែនការយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញដល់កងកម្លាំងនគរបាល តាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ចាត់តាំងកម្លាំងប្រចាំការ យាមល្បាត ២៤ម៉ោង ត្រៀម បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង អនុវត្តវិធានការច្បាប់ដោយគ្មានការយោគយល់៕
ដោយ ៖ អពៅ







-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


