ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី៖ ៦ខែនេះ រាជរដ្ឋាភិបាលបានចេញវិធានការជាបន្តបន្ទាប់ ដើម្បីធានាភូមិឃុំសង្កាត់មានសុវត្ថិភាព
រយៈពេល ៦ខែមកនេះ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការគន្លឹះពាក់ព័ន្ធនឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាបន្តបន្ទាប់ ជាពិសេសការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន និងការគ្រប់គ្រងទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។ នេះជាការគូសបញ្ជាក់ដោយនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី៦ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការគន្លឹះពាក់ព័ន្ធនឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ។
សម្ដេចធិបតី បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៦ខែនេះ រាជរដ្ឋាភិបាល បានរៀបចំកែសម្រួលរចនាសម្ព័ន្ធអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានការចូលរួមដឹកនាំកម្រិតឧបនាយករដ្ឋមន្ត្រីចំនួន ៤រូប ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន ដើម្បីធានាដល់ការជំរុញប្រសិទ្ធភាពនៃកិច្ចការនេះ ដែលមានភាពស្មុគស្មាញ។ ជាការកត់សម្គាល់ សម្ដេចធិបតី បានប្រគល់តួនាទីជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន អមដោយអនុប្រធាន ៣រូប គឺលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

បើតាមការបញ្ជាក់បន្ថែមពីសម្ដេចធិបតី រាជរដ្ឋាភិបាល ក៏បានដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដោយបង្កើតឱ្យមានគណៈបញ្ជាការអនុវត្តយុទ្ធនាការ ហើយព្រមជាមួយគ្នា សម្ដេច បានចេញបទបញ្ជាយ៉ាងដាច់ខាតសម្រាប់ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន នៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
សម្ដេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ជាវិធានការ គឺរាជរដ្ឋាភិបាល ការចាត់វិធានការបញ្ចប់មុខតំណែង និងបានបណ្ដេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែងចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលបានរកឃើញថា មានការប្រើប្រាស់ ឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ។

វិធានការគន្លឹះពាក់ព័ន្ធនឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចប់អាជ្ញាបណ្ណល្បែងផ្សងសំណាងថ្មី និងបិទទីតាំងល្បែងផ្សងសំណាងតាមមូលដ្ឋានដែលគ្មានអាជ្ញាបណ្ណ ព្រមទាំងការពិនិត្យកែសម្រួលឡើងវិញលើការគ្រប់គ្រងល្បែងផ្សងសំណាង កុំឱ្យរីករាលដាលនៅតាមមូលដ្ឋានផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


