ព័ត៌មានជាតិ
ស្ថាប័នធនាគារបង្ហាញនីតិវិធី ជួយស្តារឥណទានអតិថិជន ក្នុងស្ថានភាពមានសម្ពាធសេដ្ឋកិច្ច
ស្ថាប័នធនាគារបានបង្ហាញពីនីតិវិធី ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការប្រើប្រាស់ឥណទាន ក៏ដូចជាជួយដោះស្រាយបញ្ហាឥណទានដែលខូចមិនដំណើរការ។
ថ្លែងនៅក្នុងវេទិកាពិភាក្សាក្នុងវិស័យហិរញ្ញវត្ថុស្តីអំពី «ការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ» រៀបចំដោយ CBC រួមជាមួយក្លឹបអ្នកកាសែតកម្ពុជា លោក រ័ត្ន សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បានលើកពីការដាក់ចេញយន្តការជួយដល់អតិថិជន ក្នុងការស្តារឥណទានឡើងវិញ ស្របពេលដែលគោលនយោបាយរបស់រដ្ឋាភិបាល បានជំរុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុពិនិត្យលទ្ធភាពសម្របសម្រួលឲ្យពលរដ្ឋមានលទ្ធភាពទទួលបានឥណទាន ក្នុងពេលសេដ្ឋកិច្ចទទួលរងសម្ពាធ។

លោក រ័ត្ន សោភ័ណ បានគូសបញ្ជាក់ថា ដោយគិតពីគោលនយោបាយរបស់រដ្ឋាភិបាល តាមរយៈធនាគារជាតិ គ្រឹះស្ថានធនាគារបានរៀបចំនីតិវិធីសម្របសម្រួលក្នុងការរៀបចំឥណទានឡើងវិញ ដើម្បីរួមចំណែកជួយដោះស្រាយសម្ពាធហិរញ្ញវត្ថុកើតចេញពីវិបត្តិសេដ្ឋកិច្ច។
ការរៀបចំឥណទានឡើងវិញ គោលដៅចម្បងដើម្បីសម្រួលលំហូរសាច់ប្រាក់អតិថិជន។ នេះបើតាមលោក រ័ត្ន សោភ័ណ។ ពាក់ព័ន្ធប្រវត្តិបង់យឺត ធនាគារក៏បានសម្របសម្រួលមិនឲ្យមានការបញ្ចុះចំណាត់ថ្នាក់ឥណទាននោះដែរ។ បន្ថែមពីនេះ បើឥណទានខូចជាប់នៅ CBC ក៏បានបន្ថយរយៈកាលកំណត់ពី ៣ ឆ្នាំមកនៅត្រឹមតែ ២ ឆ្នាំ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


