សន្តិសុខសង្គម
ឱកាសបុណ្យចូលឆ្នាំថ្មី ពលរដ្ឋចង់ឃើញការលេងល្បែងប្រជាប្រិយជាងការបាញ់ទឹក និងប៉ាតម្សៅ
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលខិតជិតចូលមកដល់ខាងមុខនេះ ប្រជាពលរដ្ឋចង់ឃើញការលេងល្បែងប្រជាប្រិយឱ្យបានច្រើន ជាជាងការនាំគ្នាលេងបាញ់ទឹក គប់ទឹក ឬប៉ាតម្សៅតាមដងផ្លូវសាធារណៈនាំឱ្យបាត់បង់របៀបរៀបរយសង្គម។

លោក យាន ចំរើន ប្រជាពលរដ្ឋបានលើកឡើងថា ការលេងបាញ់ទឹក ឬប៉ាតម្សៅនេះ បើលេងនៅក្នុងបរិវេណ ឬទីតាំងដែលមានការរៀបចំត្រឹមត្រូវ គឺមិនខុសឆ្គងប៉ុន្មាននោះទេ ប៉ុន្តែបើបងប្អូនទូទៅ ពិសេសប្អូនៗយុវជននាំគ្នាចេញទៅលេងគប់ទឹក ឬបាញ់ទឹកតាមដងផ្លូវសាធារណៈវាប្រាកដណាស់ នឹងធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកដំណើរ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងសង្គមជាតិ ព្រោះនេះមិនមែនជាល្បែងប្រជាប្រិយប្រពៃណីរបស់ខ្មែរនោះទេ។ លោកបានបន្ថែមថា ការលេងប៉ាតម្សៅនេះ អាចជាឱកាសសម្រាប់ជនឆ្លៀតឱកាស លូកលន់ បៀតបៀន ឬបាត់បង់គ្រឿងអលង្ការជាដើម។

សូមជម្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសង្ក្រាន្តវត្តភ្នំ ព្រមទាំងភ្ជាប់ជាមួយផ្លូវថ្មើរជើងថ្មី (Walk-Street) រយៈពេល៥ថ្ងៃដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជូនបងប្អូនចូលរួមលេងកម្សាន្តទាំងអស់គ្នា។

ជារៀងរាល់ឆ្នាំនៅតាមបណ្តាភូមិឋាន ទីវត្តអារាម ឬសាលារៀននានា តែងមានការរៀបចំប្រារព្ធកម្មវិធីសង្ក្រាន្ត ដើម្បីជាការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានកម្មវិធីកម្សាន្តជាច្រើន លក្ខណៈសម័យផង និងប្រពៃណីតាមទំនៀមទំលាប់របស់ខ្មែរផង ដែលនេះជាពេលវេលាអាចឱ្យប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ អាចចូលរួមទៅលេងកម្សាន្តបានដោយសេរី៕
អត្ថបទ៖ សុភា


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


