Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាទៅក្រសួងស្ថាប័នចំណុះអង្គនីតិប្រតិបត្តិទាំងអស់ លើកលែងតែក្រសួងការពារជាតិ និងអង្គភាពទទួលបន្ទុកសន្ដិសុខសណ្ឋាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃចេញ ត្រូវពិនិត្យឡើងវិញក្នុងការកំណត់ និងអនុវត្តន៍មុខងារ ក្នុងករណីមិនដាច់ស្រេចក្រសួងមុខងារសាធារណៈត្រូវលើកបញ្ហាទៅឱ្យរដ្ឋាភិបាលសម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារាចរចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងស្ថាប័នដែលស្ថិតក្រោមបញ្ជានាយករដ្ឋមន្ត្រីទាំងអស់កំណត់ឡើងវិញនូវមុខងារស្នូល និងមុខងាររងនៃមុខងារស្នូល ពិនិត្យលើក្របខណ្ឌការងារ គាំទ្រដល់ការអនុវត្តមុខងារ តាមដាន និងវាយតម្លៃការអនុវត្ត ត្រូវរៀបចំរចនាសម្ព័ន្ធផ្អែកលើមុខងារស្នូល និងមុខងាររងស្នូល ដោយប្រើប្រាស់ធនធាន និងថវិកាឱ្យអស់ពីលទ្ធភាព និងគណនេយ្យភាព។

សម្ដេចបានបញ្ជាទៅក្រសួងមុខងារសាធារណៈឱ្យផ្ដល់ការគាំទ្រដល់ក្រសួង ស្ថាប័នក្នុងការកំណត់ និងអនុវត្តន៍មុខងារ និងការរៀបចំរចនាសម្ព័ន្ធស្របតាមខ្លឹមសារនៃសារាចរផងដែរ។

ការរៀបចំឡើងវិញនេះគឺផ្អែកលើស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដែលផ្ដោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ រាជរដ្ឋាភិបាលបានកំណត់អភិក្រម “រៀបចំផ្ទះឱ្យរៀបរយ” និង “ពង្រឹងជាជាងពង្រីក” ដើម្បីធានាការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម