ព័ត៌មានអន្ដរជាតិ
ពន្ធ ត្រាំ នឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តអាស៊ី ជាពិសេស Toyota
ក្រុមហ៊ុនផលិតរថយន្តនៅអាស៊ីធំៗ រំពឹងពីផលប៉ះពាល់ដែលកើតចេញពីវិធានការពន្ធ ២៥ ភាគរយ លើរថយន្តនាំចូលសហរដ្ឋអាមេរិក ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC កាលពីថ្ងៃចន្ទ។

មន្រ្តីទទួលបន្ទុកលើកិច្ចការអតិថិជនសកលនៅក្រុមហ៊ុនស្រាវជ្រាវ Frost & Sullivan លោក Vivek Vaidya បានថ្លែងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនស្ថិតក្នុងហានិភ័យខ្លាំងជាងគេ ដោយក្រុមហ៊ុនផលិតរថយន្ត Toyota ទំនងនឹងរងផលប៉ះពាល់ធ្ងន់បំផុត ដោយសារក្រុមហ៊ុននេះមានទីផ្សារធំនៅសហរដ្ឋអាមេរិក។
យោងតាមក្រុមហ៊ុនទីផ្សាររថយន្តអាមេរិក Carpro ក្រុមហ៊ុនផលិតរថយន្តនៅអាស៊ីមានប្រមាណចំនួន ៦ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលៗទាំង ៨ នៅសហរដ្ឋអាមេរិក បើគិតពីបរិមាណនៃការលក់កាលពីឆ្នាំមុន។ ក្រុមហ៊ុន Toyota បានឈរនៅលំដាប់កំពូល ដោយលក់រថយន្តបានប្រមាណ ១,៩៨ លានគ្រឿង វ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford និង Chevrolet ។
ក្រុមហ៊ុនផលិតរថយន្ត Honda និង Nissan របស់ជប៉ុន ស្ថិតនៅលេខរៀងទី ៤ និងទី ៥ ខណៈក្រុមហ៊ុនកូរ៉េខាងត្បូងរួមមាន Hyundai និង Kia ឈរនៅលេខរៀងបន្ទាប់ និងក្រុមហ៊ុន Subaru ជាប់ចំណាត់ថ្នាក់កំពូលទី៨។

របាយការណ៍ហិរញ្ញវត្ថុថ្មីៗបំផុតរបស់បណ្ដាក្រុមហ៊ុនទាំងនេះ បានបង្ហាញឱ្យឃើញថា ពួកគេរកប្រាក់ចំណូលច្រើនពីអាមេរិកខាងជើង។ ការណ៍នេះ អាចធ្វើឱ្យពួកគេងាយរងគ្រោះពីវិធានការពន្ធគយ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា សហរដ្ឋអាមេរិកបាននាំចូលផលិតផលរថយន្តតម្លៃ ៤៧៤ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤ រួមទាំងរថយន្តដឹកអ្នកដំណើរ សរុបតម្លៃ ២២០ ប៊ីលានដុល្លារ។
ចំណែកឯរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ S&P Global ដែលចេញផ្សាយកាលពីសប្ដាហ៍មុនវិញ បានបង្ហាញថា កូរ៉េខាងត្បូងគឺជាប្រទេសនាំចេញរថយន្តធំទី ២ ទៅកាន់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៤ ជាមួយនឹងរថយន្តចំនួន ១,៤ លានគ្រឿង។ ម៉ិកស៊ិក ឈរនៅលេខរៀងកំពូលជាមួយនឹងការនាំចេញទៅអាមេរិកប្រមាណ ២,៥ លានគ្រឿង ខណៈជប៉ុន ១,៣ លានគ្រឿង។
Vaidya បាននិយាយថា៖ «និយាយឱ្យខ្លី សហរដ្ឋអាមេរិក គឺជាទីផ្សារដែលមិនអាចជំនួសបានសម្រាប់ក្រុមហ៊ុនផលិតរថយន្តនៅអាស៊ី។ អ្នកដឹកនាំទីផ្សារមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង នឹងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសេចក្តីប្រកាស [ពន្ធ] នេះ»។

លើសពីនេះ ប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់ AutoForecast Solutions លោក Joe McCabe បាននិយាយថា ទោះបីជាក្រុមហ៊ុនផលិតរថយន្តបរទេស ចង់ផ្លាស់ប្តូរផលិតកម្មទៅសហរដ្ឋអាមេរិកដើម្បីបញ្ចៀសពន្ធក៏ដោយ ការរើរោងចក្រមិនអាចធ្វើឡើងតែ ១ យប់បានទេ ដោយវាត្រូវការវិនិយោគជាទឹកប្រាក់រាប់ពាន់លានដុល្លារ។
អ្នកជំនាញខ្លះទៀតមើលឃើញថា ក្រុមហ៊ុនផ្សេងៗដូចជា Toyota និង Nissan មានរោងចក្រផលិតកម្មដ៏ធំរួចហើយនៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យពួកគេពិបាកបង្កើនបន្ថែមទៀត ដើម្បីប៉ះប៉ូវផលប៉ះពាល់ពីពន្ធគយ។
គួរគូសបញ្ជាក់ថា ក្រោយការដាក់ពន្ធ ២៥ ភាគរយ លើរថយន្តនាំចូល មានការព្រមានថា តម្លៃរថយន្តលើទីផ្សារសហរដ្ឋអាមេរិក និងកើនឡើង ដោយនឹងប៉ះពាល់ជាពិសេសដល់អ្នកប្រើប្រាស់អាមេរិក៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


