KPT+
ចរិត ៨ ប្រភេទលើ FACEBOOK ធ្វើឲ្យគេឈឺក្បាលវិលមុខចង់តែ UNFRIEND ចោល
មិត្តភ័ក្ដិនៅលើបណ្ដាញសង្គមជួនអាចផ្ដល់ផលល្អ ជួនក៏នាំតែរឿងឈឺក្បាល។ ទោះបីជាមិត្តនឹងគ្នាលើហ្វេសប៊ុកក៏ដោយ ក៏មិនមានន័យថា អាចល្អនឹងគ្នានៅក្រៅបណ្ដាញសង្គមដែរ។ ដូច្នេះបើជួបមនុស្សមានចរិតមិនអាចទទួលយកបានមួយចំនួន ទោះមិន Unfriend ក៏គួរ Unfollow ដែរ ព្រោះអាចនាំយើងឲ្យកាន់តែវិលមុខថែម។
១. និយមទើសអ្នកដទៃ

គ្មាននរណាធ្វើអ្វីឲ្យបានត្រូវចិត្តទេ មិនថាគេល្អយ៉ាងណា ម្នាក់នេះពូកែទើសគ្រប់សព្វ។ មិនថាគេបង្ហោះអី មានពាក្យរិះគន់មិនខ្វះ គ្មានថ្ងៃផ្គាប់ចិត្តត្រូវឡើយ។
២. ចូលចិត្តផ្លែផ្កា
បើមានទំនាស់ជាមួយអ្នកណា គេមិននិយាយជាមួយម្នាក់នោះដោយផ្ទាល់នោះទេ ប៉ុន្តែចូលចិត្តសរសេរដៀមដាមលើបណ្ដាញសង្គមដោយផ្លែផ្កា អ៊ីចេះ អ៊ីចុះ។
៣. ត្អូញត្អែរឥតល្ហែ
គ្មានថ្ងៃណាដែលមានសុភមង្គលសម្រាប់គេនោះទេ សូម្បីរឿងតូចបំផុតក៏យកមកបង្ហោះត្អូញបានដែរ។ និយាយខ្លី គឺដ្រាម៉ា ទោះបីគ្មានរឿងអ្វីក៏ដោយ។
៤. ផ្ញើហ្គេម request មិនឈប់
មនុស្សប្រភេទនេះ យកពេលស្ទើរទាំងអស់របស់ខ្លួន អង្គុយផ្ញើហ្គេមពីព្រឹកដល់ល្ងាច។ ដើម្បីទទួលបានពិន្ទុខ្ពស់ គេតែងតែផ្ញើហ្គេមឲ្យអ្នកដទៃចូលរួមរហូតឥតល្ហែ។
៥. ចូលចិត្តសុំគេជួយ like ជួយ share
គ្រប់ពេលបង្ហោះរូប ដឹងតែសុំឲ្យគេជួយ like ជួយ share ដូចសុំទាន មិនដឹងថាយក like យក share ទៅធ្វើអីទេ។ ជំពូកមនុស្សចរិតបែបនេះ ធ្វើឲ្យគេធុញទ្រាន់ខ្លាំង ព្រោះយល់ថាម្ចាស់គណនីចង់បានតែចំនួនចុច។
៦. លក់អនឡាញ
ការលក់អនឡាញជាជំនួញមួយ តែអ្នកខ្លះ add friend អ្នកដទៃ ទុកគ្រាន់តែបង្ហោះរូបទំនិញខ្លួនប៉ុណ្ណោះ។ អូសចុះអូសឡើងឃើញតែឥវ៉ាន់អនឡាញពេញ new feeds។
៧. ចូលចិត្ត Tag ឲ្យគេ
រូបថតក្ដី វីដេអូក្ដី ទោះមិនទាក់ទងជាមួយអ្នកដទៃ ក៏គេ Tag ឲ្យដែរ ហើយ tag ម្ដងៗរាប់រយនាក់។

៨. បង្ហោះតែរូបខ្លួនឯង
មួយថ្ងៃណាក៏ឃើញបង្ហោះរូបខ្លួនឯងដែរ គ្មានលោះពេលទេ ទោះគ្មានអីសរសេរក៏មានពាក្យ អារុណសួស្ដី ឬ Good night អ៊ីចឹងទៅ។ ជួនកាលដាក់រូបម្ដងមួយអាល់ប៊ុម៥០សន្លឹកក៏មាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Brightside
ចុចអាន៖៧យ៉ាងដ៏ស្មុគស្មាញអំពីបងប្អូនបង្កើត រួមមាន IQ និងភាពលំអៀងនៃឳពុកម្តាយ
ចុចអាន៖កុំធ្វើសកម្មភាព៥នេះ បើអ្នកមិនស្រលាញ់នាងស្មោះ ហើយមិនចង់ឱ្យនាងយំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


