ព័ត៌មានជាតិ
រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំលេងល្បែងប្រជាប្រិយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅលើសួនដំរី
នៅជាង១សប្ដាហ៍ទៀតប៉ុណ្ណោះ ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់។ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពេលខាងមុខ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំទីតាំងលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី។

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិជាតិខ្មែរ ដែលប្រព្រឹត្តទៅរយៈ ៣ថ្ងៃ ស្ថិតនៅលើសួនដំរីដែកដូចឆ្នាំមុនដែរ ហើយអាជ្ញាធរបានរៀបចំឱ្យលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ នឹងមានការចូលរួមពីក្រុមអាជីវករលក់ផលិតផលប្រចាំតំបន់ជាច្រើនតូប ក៏ដូចជាមានការប្រគំតន្ត្រីរាំលេងកម្សាន្ត ដើម្បីញ៉ាំងបរិយាកាសឱ្យប្រជាពលរដ្ឋសប្បាយរីករាយនៅពេលយប់ផងដែរ។ ទន្ទឹមនឹងការរៀបចំតុបតែងកន្លែងលេងល្បែងប្រជាប្រិយ អាជ្ញាធរក៏បានតុបតែងកែលម្អដាក់អំពូលនៅតាមសួនច្បារទីធ្លាសាធារណៈ ដើម្បីបង្កើនសោភ័ណភាពនៅក្នុងក្រុងបន្ថែមទៀត។
លោកបានបញ្ជាក់ទៀតថា ការរៀបចំទីតាំងលេងល្បែងប្រជាប្រិយ ដើម្បីទទួលអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ក៏ដូចជាបានតុបតែងកែលម្អនៅទីធ្លាសាធារណៈ ឱ្យមានសោភ័ណភាពស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្ត និងបង្កបរិយាកាសសប្បាយរីករាយ នៅក្នុងខេត្តមណ្ឌលគិរី៕





អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


