ព័ត៌មានជាតិ
សម្តេចធិបតី អះអាងយ៉ាងម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសផ្តាច់មុខនៅទឹកដីកម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងយ៉ាងម៉ឺងម៉ាត់ថា កម្ពុជានឹងមិនបំពានរដ្ឋធម្មនុញ្ញ ឬអនុញ្ញាតឱ្យប្រទេសណាមួយបង្កើតមូលដ្ឋានយោធាផ្តាច់មុខនៅលើទឹកដីរបស់ខ្លួនឡើយ។ ការអះអាងនេះ ជាការឆ្លើយតបទៅនឹងអ្នកអត្ថាធិប្បាយ ក៏ដូចជាការសែតបរទេសមួយចំនួនដែលបានលើកឡើងពីលទ្ធភាពនៃវត្តមានយោធាចិនផ្តាច់មុខនៅកម្ពុជា។

អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា នេះជាសមិទ្ធផលក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងចិន ហើយសមិទ្ធផលនេះ នឹងជួយលើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា។

ដើម្បីលុបបំបាត់ការយល់ច្រឡំនានា សម្តេចធិបតី បានយកឱកាសនេះបញ្ជាក់ឱ្យច្បាស់ថា កម្ពុជា រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន គ្មានគោលបំណងថ្ងៃមុន អតីតកាល ថ្ងៃនេះ ឬថ្ងៃមុខ នៅក្នុងការរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនតាមរយៈការឱ្យប្រទេសណា កងទ័ពណា មកដាក់មូលដ្ឋានកងទ័ពផ្តាច់មុខនៅលើទឹកដីកម្ពុជានោះទេ នេះគឺជាការពិត។ សម្តេចអះអាងថា៖«យើងគ្មានគោលបំណងរំលោភរដ្ឋធម្មនុញ្ញហើយ ក៏គ្មានគោលបំណងឱ្យប្រទេសណាយកកងទ័ពមកដាក់ផ្តាច់មុខជាមូលដ្ឋានយោធានៅលើប្រទេសកម្ពុជានោះទេ»។
ការអះអាងនេះ ខណៈមានការសែតប្រទេសផ្សេងៗ និងអ្នកអត្ថាធិប្បាយខ្លះ បានចោទប្រកាន់ថាកម្ពុជាជាមួយប្រទេសនេះ ចោទជាមួយប្រទេសនោះ ឬជាមួយចិន។សម្តេចបន្តថា៖«និយាយរួមកម្ពុជានៅកណ្តាល អ្នកឯងថាអីថាទៅ តែសំខាន់យើងច្បាស់ជាមួយប្រជាពលរដ្ឋយើង គឺយើងការពារដាច់ខាតរដ្ឋធម្មនុញ្ញ ហើយក៏មិនចង់កែលម្អ ឬធ្វើវិសោធនកម្មកែសម្រួល ឬលុបចោលរដ្ឋធម្មនុញ្ញដែលហាមមិនឱ្យមានមូលដ្ឋានបរទេសនៅលើទឹកដីនោះទេ»។

សម្តេចក៏ចោទជាសំណួរថា «តើខុសអីគ្រាន់តែកម្ពុជា ធ្វើទំនើបកម្មសមត្ថភាពកងទ័ពរបស់ខ្លួន កសាងមូលដ្ឋានហ្វឹកហ្វឺន ដៃគូការអភិវឌ្ឍជាមួយចិន។ កម្ពុជាប្រទេសដែលរងសម្ពាធដោយសារសង្គ្រាម សមត្ថភាពកងទ័ពយើង ជាពិសេសជើងទឹកដើរក្រោយទេ ចង់ពន្លឿនបង្កើនសមត្ថភាពឱ្យកងទ័ពយើង មានសម្ភារប្រើប្រាស់ តើខុសអី»។
ជាមួយនឹងសមិទ្ធផលថ្មីនេះ សម្តេចសង្កត់ធ្ងន់ថា កងទ័ព កម្លាំងប្រដាប់អាវុធរបស់យើងជាពិសេសកងទ័ពជើងទឹកផ្ទាល់ប្រាកដជាមានមោទនភាពដែលយើងមានសមត្ថភាពពង្រឹងមូលដ្ឋានមួយដែលមិនទាន់ទំនើបទៅជាទំនើប។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់បងប្អូនដែលជាអ្នកស្នេហាជាតិពិតប្រាកដ គួរអបអរសាទរនូវសមត្ថផលដែលកម្ពុជាធ្វើទំនើបកម្មកងទ័ពជើងទឹក ដែលនេះទើបជាការស្នេហាជាតិពិតប្រាកដ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


