សេដ្ឋកិច្ច
កម្ពុជាទទួលបានទុនវិនិយោគជាង ២,៨៦ ពាន់លានដុល្លារពីប្រទេសចិននៅឆ្នាំ ២០២៤
ប្រទេសចិនបានរក្សាដំណែងជាប្រទេសវិនិយោគធំជាងគេ ក្នុងរយៈពេល ៨ ឆ្នាំ ជាប់ៗគ្នារបស់កម្ពុជាកម្ពុជា។ នៅឆ្នាំ ២០២៤ ការវិនិយោគរបស់ចិននៅកម្ពុជាឈានដល់ ២,៨៦ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៤៣% នៃការទាក់ទាញវិនិយោគបរទេសសរុបរបស់កម្ពុជា។

លោក លីវ ស៊ាវគ័ង ប្រធានសមាគសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងនៅក្នុងវេទិកាស្ដីពីទំនាក់ទំនងកម្ពុជា-ចិនក្នុងបរិបទថ្មីនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងគោលគំនិតនៃសហគមន៍វាសនារួមកម្ពុជា-ចិន បាននាំមកនូវសុខមាលភាពពិតប្រាកដដល់ប្រជាជនកម្ពុជា។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមាន ប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាសហគមន៍រួមវាសនាតែមួយ សំដៅដល់ការចែករំលែកទាំងទស្សន និងការរីកចម្រើនទាំងប្រភពសន្តិសុខ និងវប្បធម៌។
កម្ពុជា-ចិន បានចុះហត្ថលេខាពាណិជ្ជកម្មសេរី (FTA) និងបានអនុវត្តដោយជោគជ័យកន្លងមក ឃើញមានតួលេខរីកចម្រើនជាបន្តបន្ទាប់ ដែលតួលេខនេះ បង្ហាញថា ការចុះហត្ថលេខាពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន ជាសក្ខីភាពមួយនឹងបន្តរីកចម្រើនបន្តទៀតនៅក្នុងថ្ងៃអនាគត។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបានជាង ១៥ ពាន់លានដុល្លារ កើនឡើង ២៣,៨៤% ធៀបនឹងឆ្នាំ ២០២៣។
ក្នុងនោះកម្ពុជានាំទំនិញទៅចិន មានតម្លៃ ១,៧៥ ពាន់លានដុល្លារ កើន១៨,៤% ភាគរយ និងទំនិញចិននាំចូលមកកម្ពុជាតម្លៃ ១៣,៤៣ ពាន់លានដុល្លារ កើន ២៤,៦ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


