ព័ត៌មានជាតិ
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ «ផ្លូវជាតិស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសហការជាមួយរដ្ឋបាលស្រុកអូររាំង សម្អាតអនាម័យបរិស្ថានតាមដងផ្លូវជាតិ៧៦ និងក្នុងតំបន់រមណីយដ្ឋាននាៗ ដើម្បីទទួលភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃខាងមុខនេះ។

លោក ហាស វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ដើម្បីចូលរួមថែរក្សាសោភណភាពតាមដងផ្លូវជាតិក្នុងនាមមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានបានបើកយុទ្ធនាការ «ផ្លូវជាតិស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» តាមបណ្តាផ្លូវជាតិលេខ៧៦ ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ លោកបន្តថា សកម្មភាពទាំងនេះដើម្បីលើកកម្ពស់សោភណភាពក្នុងទីក្រុងក៏ដូចជានៅតាមបណ្ដាស្រុក ឲ្យមានភាពស្រស់បំព្រង អនាម័យស្អាត បរិស្ថានស្អាតសេវាល្អ នៅក្នុងខេត្តមណ្ឌលគិរី។លោកបញ្ជាក់ថាស្របពេលដែល ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះ ក្នុងនាមមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី នឹងខំប្រឹងប្រែងរៀបចំ សម្អាតទីធ្លាសាធារណៈក៏ដូចជាតាមដងផ្លូវជាតិ និងរមណីយដ្ឋានផ្សេងទៀតផងដែរ។

ដូចតាមពាក្យស្លោក៖ផ្លូវជាតិគ្មានសំរាមប្លាស្ទិកគុណភាពខ្យល់ ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា៕
អត្ថបទ៖រៀម សុខហេង


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


