កីឡា
ក្លឹបប្រដាល់ព្រឹទ្ធាចារ្យ អ៊ុំ រី ទទួលបានថវិកា ២ម៉ឺនដុល្លារបន្តអភិវឌ្ឍន៍ផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក
ក្លឹបប្រដាល់ដ៏ចំណាស់ Long Beach Khmer Boxing នៅសហរដ្ឋអាមេរិក ក្នុងទីក្រុងឡងប៊ិច ដែលបង្កើតឡើងដោយព្រឹទ្ធាចារ្យ អ៊ុំ រី ទទួលបានថវិកាសរុប ២ម៉ឺនដុល្លារពីសហព័ន្ធប្រដាល់គុនខ្មែរ និងក្រុមហ៊ុនឧបត្ថម្ភគ្រុឌនាពេលថ្មីៗនេះ។

រូបភាពហ្វេសបុកលោក ខូវ ឆាយ
នេះបើតាមការលើកឡើងរបស់លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរថា ជាការរួមចំណែកលើកស្ទួយអភិវឌ្ឍន៍វិស័យប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើនជាងនេះទៅទៀតនៅសហរដ្ឋអាមេរិក។ សហព័ន្ធបានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ និងក្រុមហ៊ុនគ្រុឌក៏បានរួមចំណែកជំរុញអភិវឌ្ឍដូចគ្នាដោយឧបត្ថម្ភជាថវិកា ១ម៉ឺនដុល្លារដូចគ្នា។

រូបភាពហ្វេសបុកលោក ខូវ ឆាយ
ជម្រាបដែរថា លោក អ៊ុំ រី ជាព្រឹទ្ធាចារ្យប្រដាល់ល្បីឈ្មោះមួយរូបអំឡុងឆ្នាំ១៩៦០ នៅកម្ពុជា។ បច្ចុប្បន្នលោកជាម្ចាស់ក្លឹបប្រដាល់ Long Beach Khmer Boxing ដែលមានទីតាំងនៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ពិធីប្រគល់ថវិកាឧបត្ថម្ភរបស់សហព័ន្ធប្រដាល់គុនខ្មែរនេះធ្វើឡើងអំឡុងការប្រកួតរបស់កីឡាករគុនខ្មែរ៤រូបប្រកួតកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិក៕

អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
សន្តិសុខសង្គម១ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនដល់២៤ម៉ោងផង វៀតណាម ជួបរញ្ជួយដី ១៣លើកផ្ទួនៗ