ព័ត៌មានជាតិ
សង្ក្រាន្តឆ្នាំថ្មីខ្មែរនៅថៃ មានការចូលរួមពីពលរដ្ឋខ្មែរ ប្រមាណ ៦ ពាន់នាក់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារ ESEA ប្រចាំនៅប្រទេសថៃ និងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (អាក្រា) ព្រមទាំងសហគមន៍ខ្មែរនៅប្រទេសថៃ រៀបចំកម្មវិធីសង្ក្រាន្តខ្មែរនៅថៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ដែលមានអ្នកចូលរួមប្រមាណជាង ៦ ពាន់នាក់។

ក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះ ក្រុមការងារ បានរៀបចំទីតាំងចំនួន ១២ ផ្សេងគ្នា ក្នុងប្រទេសថៃ ជូនប្រជាពលរដ្ឋខ្មែរដែលបន្តស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ជាមួយគ្នានេះ កម្មវិធី ត្រូវបានរៀបចំទៅតាមពិធីសាសនាសំខាន់ៗ ដូចជា បង្សុកូល រាប់បាត្រ ស្រង់ព្រះ ពូនភ្នំខ្សាច់ ប្រគេនចង្ហាន់ព្រះសង្ឃទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ។ ក្រៅពីនេះ ក៏មានកម្មវិធីដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ និងផលិតផលខ្មែរជាច្រើនប្រភេទផងដែរ។

កម្មវិធីសង្ក្រាន្ត បានផ្ដួចផ្ដើមឱ្យមានការលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរដែលរួមមាន បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ ការសម្តែងផ្សេងៗ ព្រមទាំងការប្រគំតន្ត្រី និងរាំលេងកម្សាន្ត ដែលសម្តែងដោយតារាចម្រៀង និងតារាសម្តែងល្បីៗ ជាច្រើនរូបមកពីប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ ក្រុមការងាររៀបចំ បានលើកឡើងពីសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធីសង្ក្រាន្តខ្មែរនៅថៃ និងបានពាំនាំនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសថៃទាំងអស់៕







-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


