Connect with us

ព័ត៌មានជាតិ

កម្ពុជា និងចិន សម្ពោធ​កម្មវិធី «ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»

បានផុស

នៅ

ភ្នំពេញ ៖ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយក្រសួងព័ត៌មានកម្ពុជា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍ និងរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលលោក ស៊ី ជីនភីង ចូលចិត្ត» ក្នុងឱកាសដែលឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ ធ្វើ​ឡើងក្រោមវត្តមាន​លោក​រដ្ឋមន្ត្រី Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក និង​និពន្ធនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន, លោក​នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា, លោក​បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជាបានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការ​ចាក់​ផ្សាយ​កម្មវិធី​នេះ​នៅ​កម្ពុជា។

សម្តេចតេជោ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដោយ​មើល​ឃើញ​ថា កម្មវិធី​«ប្រយោគបុរាណចិនដែលលោក ស៊ី ជិនពីង ចូលចិត្ត» ដែល​ផលិត​ដោយ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កំពុង​ចាក់​ផ្សាយ​នៅ​កម្ពុជា ហើយសម្តេចសង្ឃឹម កម្មវិធី​មួយ​នេះនឹង​បំពេញ​បន្ថែមនូវថាមពលវប្បធម៌​ទៅក្នុងការពង្រឹងមិត្តភាព​និង​ការ​ប្រាស្រ័យទាក់ទង​របស់ភាគីទាំងពីរ ក៏​ដូច​ជា​បំផុសគំនិត​សម្រាប់ដោះស្រាយបញ្ហា​ចំណុចក្ដៅ ដែលពិភពលោកកំពុងប្រឈម។

សម្ដេចជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះនឹងបង្កើតជាស្ពានថ្មីមួយ​ទៀត​ សម្រាប់ប្រទេសទាំងពីរ កម្ពុជានិងចិនក្នុង​ការ​ពង្រឹងការយល់ដឹង និង​បង្កើនទំនុកចិត្តទៅវិញទៅមក ព្រម​ទាំង​ជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែង ។

នៅក្នុងឱកាសនោះ លោក Shen Haixiong បានថ្លែងថា ប្រទេស​ចិន​និង​កម្ពុជាជាមិត្តដែកថែប ដែល​តែងតែរួមសុខរួមទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមក ចែករំលែកសុខទុក្ខ និងជួយគ្នាទៅវិញទៅមក។ ស្របជាមួយនឹងកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”នៃប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍រួមជោគវាសនាចិន-កម្ពុជាបន្ត មានភាពកាន់តែស៊ីជម្រៅ។

លោក នេត្រ ភក្ត្រា បានថ្លែងថា តាមរយៈកម្មវិធី «ប្រយោគបុរាណចិនដែលឯកឧត្តម ស៊ី ជីនភីង ចូលចិត្ត» នេះ យើងអាចបន្តរៀនពីគំនិតអភិវឌ្ឍន៍របស់ប្រទេសចិន និង​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ព្រមទាំងកត់ត្រានូវការអនុវត្តជាក់​ស្តែង​រវាង​កម្ពុជា​និង​ចិន ក្នុង​កិច្ច​សហប្រតិបត្តិការត្បូងពេជ្រ ការ​រួម​គ្នា​កសាង​ច្រក​របៀង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា និង​ច្រក​របៀង​ត្រី​និង​អង្ករ ដើម្បីបង្កើននូវការផ្លាស់ប្តូរវប្បធម៌ក្នុងវិស័យជាច្រើនរវាងប្រទេសទាំងពីរ សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកជំទាវ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ​បានថ្លែង​ថា ព្រឹត្តការណ៍​ផ្សព្វផ្សាយ​កម្មវិធី “ប្រយោគបុរាណចិនដែលឯកឧត្តមប្រធាបXi Jinping ចូលចិត្ត” គឺ​ជា​ភស្តុតាង និង​ជា​ផ្លែផ្កា​នៃ​ការ​ផ្សព្វផ្សាយ និង​ផ្លាស់​ប្តូរ​វប្បធម៌​ដ៏​មានសារសំខាន់បំផុតសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា-ចិន។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលឯកឧត្តម ស៊ី ជីនពីង ចូលចិត្ត» គឺជាការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវវប្បធម៌របស់ប្រយោគបុរាណចិន ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ និងឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងការអប់រំផ្នត់គំនិតទៅកាន់ប្រជាជនយើងទាំងពីរ។

កម្មវិធីនេះជាកម្មវិធីផ្តល់ចំណេះដឹងដែលមានការគ្រាំទ្រពីសំណាក់មហាជន ទាំងនៅកម្ពុជា ចិន និងទូទាំងសាកលលោក។ លោក សុខ ទូចបានថ្លែងថា រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើការផ្លាស់ប្តូរវប្បធម៌កាន់តែស៊ីជម្រៅជាមួយមជ្ឈដ្ឋាននានារបស់​ប្រទេស​ចិន ដើម្បីផ្តល់​ជាវេទិកាផ្លាស់ប្តូរកាន់តែធំទូលាយចំពោះប្រជាជននៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន ឱ្យឡើងដល់កម្រិតខ្ពស់ និងរួមចំណែកចារទំព័រថ្មីនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែត្រចះត្រចង់ រឹងមាំ មានស្ថិរភាព និងភាពធន់។

តាមរយៈវីដេអូ លោក Wang Wenbin សង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ នឹងសហការគ្នាឱ្យបានកាន់តែជិតស្និទ្ធថែមទៀត ក្នុង​ការរៀបចំ​សកម្មភាពផ្លាស់ប្តូរប្រជាជន​និង​ប្រជាជន​ដ៏សម្បូរបែប ដើម្បីលើកកម្ពស់​ការ​យល់​ចិត្ត​គ្នា និង​ភាពស្និទ្ធស្នាលរវាងប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង និង​រួម​ចំណែកថ្មី​ក្នុងការកសាងសហគមន៍​រួម​វាសនា​រវាងជោគវាសនារួមចិននិងកម្ពុជា​ក្នុង​យុគសម័យថ្មី។

សូមបញ្ជាក់ថា កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាខ្មែរ)បានសម្រង់កំណាព្យ និងសុភាសិតបុរាណចិន ដែលដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និងកិច្ចសន្ទនាសំខាន់ៗរបស់លោក Xi Jinping ប្រធានរដ្ឋចិន ផ្តោតសំខាន់លើប្រធានបទដូចជា សហគមន៍រួមវាសនានៃមនុស្សជាតិ ការការពារបរិស្ថាន ការបន្តវេននិងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាខាងអរិយធម៌ទៅវិញទៅមករវាងអរិយធម៌នានាជាដើម ដកស្រង់និងអធិប្បាយអំពីខ្លឹមសារនៃយុគសម័យថ្មីនិងតម្លៃសកលភាវូបនីយកម្មនៃវប្បធម៌ប្រពៃណីចិន ដែលបង្ហាញពីមូលដ្ឋានវប្បធម៌នៃការធ្វើទំនើបកម្មតាមបែបផែនចិន និងបង្ហាញយ៉ាងរស់រវើកពីតម្រិះប្រាជ្ញានយោបាយដ៏ឆ្នើម មនោសញ្ចេតនាវប្បធម៌មនុស្សជាតិនិងទស្សនៈប្រវត្តិសាស្ត្រទូទៅនិងទស្សនៈពិភពលោកដ៏ទូលំទូលាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ក្រាន្តខេត្តតាកែវ​ មាន​ភ្ញៀវទេសចរណ៍ជាតិ-អន្តរមកកម្សាន្ត១លាន៧សែននាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់

កីឡា៥ ម៉ោង មុន

ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរអំពាវនាវ​​ឱ្យពលរដ្ឋ​សំអាត​អនាម័យ​តាម​ដង​ផ្លូវមុខលំនៅឋានខ្លួន ក្រោយចប់ចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម