ព័ត៌មានអន្ដរជាតិ
ស្លាប់១២នាក់ និងរបួស៣០នាក់ ក្រោយអាមេរិកវាយប្រហារទីផ្សារមួយកន្លែងនៅយេម៉ែន
មនុស្ស ១២នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៣០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើទីផ្សារដ៏មមាញឹកមួយកន្លែងនៅក្នុងរដ្ឋធានីសាណារបស់ប្រទេសយេម៉ែនកាលពីល្ងាចថ្ងៃអាទិត្យទី២០ខែមេសាឆ្នាំ២០២៥។ នេះបើយោងតាមការប្រកាសនៅព្រឹកថ្ងៃចន្ទរបស់ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហ៊ូធី។

ហ៊ូធី បានអះអាងថា ការវាយប្រហាររបស់អាមេរិកបានផ្តោតលើតំបន់ Farwa ក្នុងសង្កាត់ Shuub ជាតំបន់ដែលមានប្រជាជនរស់នៅយ៉ាងច្រើនក្រាស់ក្រែលនៅចំកណ្ដាលរដ្ឋធានីសាណា។
យោធាអាមេរិកមិនទាន់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីឧបទ្ទវហេតុនេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារតាមអាកាសត្រូវបានគេជឿថាជាផ្នែកនៃយុទ្ធនាការយោធាដែលកំពុងបន្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងធ្វើឲ្យចលនាក្រុមហ៊ូធីចុះខ្សោយ ដែលអាមេរិកចោទប្រកាន់ថាបានគំរាមកំហែងដល់ការដឹកជញ្ជូនអន្តរជាតិ និងសន្តិសុខក្នុងតំបន់ដែលមានអ៊ីរ៉ង់ជាអ្នកកាងពីក្រោយខ្នង។
ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣មក ក្រុមហ៊ូធីបានបើកការវាយប្រហារជាង ១០០លើកលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ដែលរំខានយ៉ាងខ្លាំងដល់ផ្លូវពាណិជ្ជកម្មដែនសមុទ្រ និងជំរុញឲ្យមានការឆ្លើយតបយ៉ាងចាស់ដៃពីអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។ ការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យ បានកត់សម្គាល់ការកើនឡើងភាពតានតឹងដ៏អាក្រក់បំផុតមួយក្នុងរយៈពេលជាច្រើនសប្តាហ៍ ហើយបានបង្កឲ្យមានការភ័យខ្លាចនៃស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសយេម៉ែនដែលកាន់តែយ៉ាប់យ៉ឺនថែមទៀត។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងចំនួនស្លាប់របស់ជនស៊ីវិល ដោយជំរុញឲ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងធានាការការពារជនស្លូតត្រង់។ អង្គការសិទ្ធិមនុស្សក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យលើឧប្បត្តិហេតុនេះ និងឲ្យមានការទទួលខុសត្រូវចំពោះការរំលោភលើច្បាប់អន្តរជាតិ។
យុទ្ធនាការផ្លូវអាកាសរបស់អាមេរិក បានពង្រីកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយផ្តោតលើឃ្លាំងអាវុធ ការដំឡើងរ៉ាដា និងមជ្ឈមណ្ឌលបញ្ជាដែលត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ដោយក្រុមហ៊ូធី។ យ៉ាងណាមិញ ហេតុការណ៍ដែលជនស៊ីវិលបាត់បង់ជីវិតពីប្រតិបត្តិការបែបនេះ បានបង្កើនការរិះគន់ និងបង្កើនភាពតានតឹងនៅក្នុងតំបន់ដែលផុយស្រួយរួចទៅហើយ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៦ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក