សន្តិសុខសង្គម
អ្នករត់តាក់ស៊ីម្នាក់ ត្រូវភ្ញៀវជនជាតិចិន វាយ និងយកទូរស័ព្ទបោកចោល ដោយមិនដឹងមូលហេតុ
បុរសជាអ្នករត់តាក់ស៊ីម្នាក់ ត្រូវភ្ញៀវជនជាតិចិនវាយ និងយកទូរស័ព្ទដៃបោកចោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់មន្ត្រីអាវុធហត្ថខណ្ឌជ្រោយចង្វារ ចុះឃាត់ខ្លួនបុរសជនជាតិចិននោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៤០ នាទីយប់ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នៅចំណុចមុខខុនដូរ MORGAN សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសដែលជាអ្នករត់តាក់ស៊ីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានដឹកភ្ញៀវជនជាតិចិនពីម្ដុំទួលទំពូង ទៅខុនដូរខាងលើ។ ពេលនោះ ខណៈដឹកមកដល់គោលដៅ គាត់បានហៅភ្ញៀវដែលកំពុងសម្រាកប្រាប់ថាដល់គោលដៅហើយ ស្រាប់តែភ្លាមៗ នោះ ធ្វើភ្ញៀវជនជាតិចិនខាងលើនោះខឹងបានចុះមកវាយគាត់ និងចាប់ទូរស័ព្ទដៃបោកចោល ទើបបង្កការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារចុះមកអន្តរាគមន៍។

អ្នករត់តាក់ស៊ីដដែល បានប្រាប់បន្តថា គាត់មិនបានធ្វើអ្វីទេ គ្រាន់តែដាស់ភ្ញៀវខាងលើពេលដឹកមកដល់គោលដៅ តែមិនដឹងជាបុរសជនជាតិចិននេះកើតអីទេបានខឹង និងវាយគាត់ ហើយបោកទូរស័ព្ទចោលតែម្ដង។

បច្ចុប្បន្ន ជនជាតិចិនខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ នាំខ្លួនទៅសួរនាំ និងអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង



-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៤ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា