ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញពីគោលដៅ ៣សំខាន់ ក្នុងការវិភាគមុខងារតាមបណ្តាក្រសួង ស្ថាប័ន
ក្នុងសិក្ខាសាលា នៅក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា សិក្ខាសាលាវិភាគមុខងារតាមបណ្តាក្រសួង ស្ថាប័ន មានគោលដៅចំនួន៣ រួមមាន (១)បង្ហាញពីគោលបំណង នៃការធ្វើវិភាគមុខងារ (២)ភាពចាំបាច់នៃការធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការវិភាគមុខងារ និង(៣)ការបង្ហាញពីឱកាសនៃទទួលបានចេញពីការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសតាមរយៈការវិភាគមុខងារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សិក្ខាសាលាដែលបានសហការរៀបចំកន្លងមក គឺជាការផ្សព្វផ្សាយបន្ថែម ឬជាការជម្រាបជូនវឌ្ឍនភាព នៃការធ្វើវិភាគមុខងារកន្លងមកជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្តាក្រសួង ស្ថាប័ន បានជ្រាបជាព័ត៌មានជាមួយគ្នា។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការដែលថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសធ្វើដំណើរតាមបណ្តាក្រសួង ស្ថាប័ននីមួយៗ គឺដើម្បីចែករំលែកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ជៀសវាងការភ័ន្តច្រឡំនានា ព្រោះថាការវិភាគមុខងារមិនមែនជាយន្តការវះកាត់ ឬប៉ះពាល់ដល់ប្រយោជន៍មន្ត្រីដែលមានចែងក្នុងច្បាប់ជាធរមាននោះទេ។
គោលដៅទី២ នៃបេសកកម្មតាមបណ្តាក្រសួង ស្ថាប័ន គឺបង្ហាញពីភាពចំបាច់នៃការវិភាគមុខងារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងថា ការវិភាគមុខងារជាកិច្ចការសំខាន់ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងបន្តធ្វើជាប្រចាំ។ “ការងារកែទម្រង់ មិនមែនជារឿងថ្មីនោះទេ គ្រាន់តែវិសាលភាពនៃការអនុវត្តក្នុងពេលបច្ចុប្បន្ន មានលក្ខណៈទូទាំងរាជរដ្ឋាភិបាលតែម្តង (Whole Government Approach)។” ក្នុងន័យនេះ ក្នុងដំណើរស្របជាមួយការវិវត្តនៃបរិបទសាកល កម្ពុជាត្រូវតែត្រៀមលក្ខណៈចាំបាច់ ហើយពង្រឹងខ្លួនឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ដើម្បីសន្សំថវិកាជាតិ និងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារក្នុងភាពប្រកួតប្រជែង ជាលក្ខណៈតំបន់ និងសាកល។ សមត្ថភាពនោះជា ដំណើរដ៏ស្វាហាប់ ឆ្ពោះទៅកាន់ឆ្នាំ២០៥០ ដែលជាទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី។

គោលដៅទី៣ នៃសិក្ខាសាលាគឺ ចង់បង្ហាញថា ការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាឱកាស ជាជាងបន្ទុក។ ឱកាសនេះ ជាឱកាសដែលក្រសួង ស្ថាប័ន បានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ចូលរួមដោះស្រាយ ដើម្បីលើកកម្ពស់ និងកែលម្អរចនាសម្ព័ន្ធ និងមុខងារអនុវត្តនៅក្រសួង ស្ថាប័ន នីមួយៗ។ ឱកាសនេះ ជាឱកាសសន្សំសំចៃថវិកាជាតិ, ឱកាសលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ, ឱកាសលើកកម្ពស់ប្រសិទ្ធភាពការងារ និងស្ថាប័ន, ឱកាសពង្រឹងបន្ថែមជវភាពប្រព័ន្ធតួអង្គតែមួយ និងឱកាសបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរ៕


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


