សេដ្ឋកិច្ច
កម្ពុជាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសេវាអេឡិកត្រូនិក សម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨
រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិកត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨ ដើម្បីពង្រឹង និងកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃវិស័យនេះឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាកម្ម។

លោក គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងរយៈពេលជាង ៤ ឆ្នាំចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់ការធ្វើឌីជីថលលូបនីយកម្ម សេវាសាធារណៈ សំដៅបង្ករបរិយាកាស អំណោយផលដល់ការធ្វើធុរកិច្ចនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។
លោក គង់ ម៉ារី បញ្ជាក់ថា នៅឆ្នាំ ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួងរៀបចំការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងបានដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (OBR) ដំណាក់កាលទី១ នៅឆ្នាំ ២០២០ ដោយផ្ដោតលើការចុះបញ្ជីអាជីវកម្មជាកញ្ចប់ និងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)។
លោក គង់ ម៉ារី បន្ថែមថា ការអនុវត្តការចុះបញ្ជីរួមជាកញ្ចប់ បានជួយសម្រួលដល់ធុរជនតាមរយៈការកាត់បន្ថយចំណាយប្រមាណ ៤០% និងថេរៈវេលាមកត្រឹម ៨ ថ្ងៃ នៃថ្ងៃធ្វើការ។
បន្ទាប់ពីការអនុវត្តនូវដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បានបន្តពង្រីកវិសាលភាពនៃ ថ្នាលនេះជាបន្តបន្ទាប់ក្នុងដំណាក់កាលទី២ និងទី៣ ដែលបានគ្របដណ្ដប់ដល់ការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត និងវិញ្ញបនបត្រជំនាញតាមវិស័យ ផ្អែកតាមសកម្មភាពអាជីវកម្មរបស់សហគ្រាស ដែលមានការចូលរួមពីក្រសួងស្ថាប័នចំនួន ២១។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា បច្ចេកវិទ្យា ឌីជីថលបានចាក់ស្រេះគ្រប់សកម្មភាពសង្គមសេដ្ឋកិច្ច ហើយបានក្លាយជាកត្តាលីករ ក្នុងការជំរុញកំណើន និងការពង្រឹងភាពធន់ នៃសេដ្ឋកិច្ច ដែលមិនអាចមើលរំលងបាន។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា៖ «សម្រាប់វិស័យឯកជនការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលគឺជាឧត្តមភាពមួយថ្មី ដែលជួយលើកកម្ពស់ប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ»។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា ចំពោះវិស័យសារធារណៈ បច្ចេកវិទ្យាឌីជីថលក៏បាននឹងកំពុងដើរតួនាទីជាគន្លឹះយ៉ាងសំខាន់ ក្នុងការជំរុញការកែទម្រង់នានានៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈសម្រាប់ធុរកិច្ច ដើម្បីកាត់បន្ថយភាពស្មុគស្មាញ នៃការិយាធិបតេយ្យ បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ ពង្រឹង អនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន និងធុរជន។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ការអភិវឌ្ឍន៍វិស័យឌីថលនៅកម្ពុជា ត្រូវបានចាត់ទុកជាចលករដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។
គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ សហគ្រាសចំនួន ៤២ ពាន់បានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធ OBR ជាមួយដើមទុនវិនិយោគសរុប ១៥,៦ ពាន់លានដុល្លារ។
អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រជំនាញតាមវិស័យសរុបចំនួន ២៨ ពាន់ ត្រូវបានអនុម័តដោយក្រសួងស្ថាប័នជំនាញ នៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលកំពុងមានប្រតិបត្តិការលើថ្នាល CamDx៕
អត្ថបទ៖ ឡេង ដេត

-
ចរាចរណ៍២២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់