ព័ត៌មានជាតិ
សាលាមត្តេយ្យធនធាន សម្តេច ជា ស៊ីម បើកថ្នាក់កម្រិត “គ”១ ឡើងវិញ ក្រោយផ្អាកមួយរយៈដោយសារខ្វះគ្រូ
តាមរយៈប្រធានមន្ទីរអប់រំខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីថា សាលាមត្តេយ្យធនធាន សម្តេច ជា ស៊ីម នៅក្រុងបាត់ដំបងដែលខ្វះគ្រូបង្រៀន ហើយត្រូវបានគណៈគ្រប់គ្រងសាលាសម្រេចរំសាយចោលថ្នាក់កម្រិត “គ”១ មួយថ្នាក់ ឥលូវនេះដោយមានការសម្របសម្រួលពីមន្ទីរអប់រំខេត្ត គណៈគ្រប់គ្រងសាលាបានបន្តបើកថ្នាក់បង្រៀនឡើងវិញ ដោយបែងចែកថ្នាក់ដែលខ្វះគ្រូបង្រៀន ទៅរៀននៅថ្នាក់ផ្សេងជាបណ្តោះអាសន្ន ខណៈមាតាបិតាសិស្សក៏បានឯកភាពគ្នានឹងរៃអង្គាសថវិកាសម្រាប់ឧបត្ថម្ភគ្រូស្ម័គ្រចិត្តមកបង្រៀនមួយរយះ។

លោក យី ស៊ុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី ២៣ ខែមេសានេះថា ក្រោយមានការដោះស្រាយបឋម មាតាបិតាសិស្សបានសម្តែងក្តីត្រេកអរចំពោះការបើកថ្នាក់បង្រៀនឡើងវិញ ដែលនឹងផ្តល់ឱកាសកូនចៅរបស់ពូកគាត់បានបន្តការសិក្សាតទៅទៀត។
ពាក់ព័ន្ធការឈប់បង្រៀនរបស់គ្រូដែលនាំឲ្យមានការរំសាយថ្នាក់ចោលនោះ ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបាត់ដំបងបានលើកមូលហេតុ ដោយសារគ្រូបង្រៀនដែលបង្រៀនមុនមានជំងឺ និងកំពុងសម្រាកព្យាបាល ហើយនៅពេលជាសះស្បើយ នឹងវិលមកបង្រៀនជាធម្មតាវិញ។
គួរបញ្ជាក់ថា ស្ត្រីជាគ្រូបង្រៀនម្នាក់ដែលបង្រៀនថ្នាក់មត្តេយ្យកម្រិត “គ”១ នៅសាលាមត្តេយ្យធនធានសម្តេច ជា សុីម ក្រោយចូលកងតូចវិញបន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ បានឈប់មកបង្រៀនបន្តទៀត។ ក្រោយការឈប់មកបង្រៀនហើយដោយសារខ្វះខាតគ្រូ គណៈអ្នកគ្រប់គ្រងសាលាក៏បានជូនដំណឹងភ្លាមៗដល់មាតាបិតាសិស្សពីការសម្រេចរំលាយចោលថ្នាក់បង្រៀនមួយថ្នាក់នៅសាលាមត្តេយ្យធនធានសម្តេច ជា សុីម ដែលធ្វើឲ្យមាតាបិតាសិស្សបារម្ភពីការបាត់បង់ការសិក្សារបស់កូនៗបន្តទៀត៕
អត្ថបទ÷សៅ សារិទ្ធ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


