Connect with us

កីឡា

លោក Ancelotti ត្រៀមកូនសោសម្ងាត់ម្នាក់រួចរាល់ ចាំបិទ Lamine Yamal សប្តាហ៍នេះ

បានផុស

នៅ

អ្នកចាត់ការរបស់ Real Madrid លោក Carlo Ancelotti បានត្រៀមកូនក្រុមរបស់ខ្លួនម្នាក់ ដើម្បីតាមបិទខ្សែប្រយុទ្ធស្លាបរបស់ Barcelona កីឡាករ Lamine Yamal នៅចុងសប្តាហ៍នេះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កីឡាករ Lamine Yamal

Real Madrid នឹងត្រូវជួបគ្នាជាមួយក្រុមអ្នកមានបុណ្យ FC Barcelona នៅកីឡដ្ឋាន Estadio de La Cartuja ក្នុងទីក្រុង Sevilla នាយប់រំលងអាធ្រាត្រថ្ងៃ សៅរិ៍ ឈានចូលថ្ងៃ អាទិត្យ ទី ២៧ ខែ មេសា ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey ។

មុនការប្រកួតនេះដល់ សារព័ត៌មាន អេស្ប៉ាញ Marca បានបញ្ចេញ​ថា លោក Ancelotti បានត្រៀមកីឡាករ​ម្នាក់រួចរាល់ គឺខ្សែការពារស្លាបឆ្វេង Ferland Mendy ដើម្បីតាមបិទលើខ្សែប្រយុទ្ធវ័យ ១៧ ឆ្នាំដ៏មានទេពកោសល្យរបស់ Barcelona កីឡាករ Lamine Yamal។

កីឡាករ Lamine Yamal និង Mendy

ជំនួបលើកនេះ លោក Ancelotti ហាក់មិនប្រហែសទៀតឡើយចំពោះ Yamal ពីព្រោះថាការប្រកួតកន្លងមកនៅរដូវកាលនេះទាំងក្នុងពាន La Liga និង Spanish Super Cup គឺកីឡាករវ័យ ១៧ ឆ្នាំរូបនេះបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ រហូតធ្វើឱ្យក្រុមអធិរាជសបរាជ័យផ្ទួនៗ៕

លោក Ancelotti និង Ferland Mendy

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម