ព័ត៌មានអន្ដរជាតិ
ប្រទេសដែលមានទុនបម្រុងមាសច្រើនជាងគេបំផុតលើពិភពលោក
តម្លៃមាសអន្តរជាតិ បានហក់ឡើងដល់ចំណុចខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ៣ ៥០០ ដុល្លារ/អោន កាលពីថ្ងៃទី ២២ ខែមេសា ដោយសារតែភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម បញ្ហាភូមិសាស្រ្តនយោបាយ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងតម្រូវការច្រើនពីធនាគារកណ្ដាលនៃប្រទេសនានាជុំវិញពិភពលោក។

គិតត្រឹមថ្ងៃទី ២៨ មេសា នេះ តម្លៃមាសបានធ្លាក់ចុះមកវិញត្រឹមជិត ៣ ៣០០ ដុល្លារ/អោន ដោយសារតែភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកបានថយចុះស្រាកស្រាន្ត ក្រោយភាគីវិវាទទាំង២ បន្ទន់ជំហរដាក់គ្នា។ យ៉ាងណាមិញ វានៅតែស្ថិតក្នុងកម្រិតខ្ពស់ ដោយកើនឡើងប្រមាណជិត ២៦ ភាគរយ រាប់តាំងពីថ្ងៃទី ១ មករា។
បើតាមក្រុមប្រឹក្សាមាសពិភពលោក តម្លៃមាសបានកើនឡើង ២៧ ភាគរយ កាលពីឆ្នាំមុន ដែលជំរុញខ្លាំងដោយការទិញធនាគារកណ្ដាល ដែលបន្ថែមមាសប្រមាណ ១ ០៤៥ តោន ទៅក្នុងទុនបម្រុងពិភពលោកក្នុងឆ្នាំ ២០២៤។ ធនាគារកណ្ដាលរបស់ប៉ូឡូញនាំមុខគេលើការទិញមាសប្រមាណ ៩០ តោន បញ្ចូលទៅក្នុងទុនបម្រុង ហើយបន្ទាប់មកគឺឥណ្ឌា (៧៧ តោន)។
ទុនបម្រុងមាសដើរតួនាទីយ៉ាងសំខាន់ក្នុងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសមួយ ដោយបម្រើជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ធនាគារកណ្តាល និងរដ្ឋាភិបាល។ ទុនបម្រុសមាសដែលកាន់កាប់ដោយប្រទេសមួយ ជួយរក្សាស្ថិរភាពតម្លៃរូបិយប័ណ្ណ និងផ្តល់សុវត្ថិភាពក្នុងអំឡុងពេលមិនប្រាកដប្រជាសេដ្ឋកិច្ច។ តាមប្រវត្តិសាស្ត្រ មាសត្រូវបានគេមើលឃើញថាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ហើយមានសារៈសំខាន់ក្នុងអំឡុងពេលមានវិបត្តិ ឬវិបត្តិហិរញ្ញវត្ថុ។

នេះគឺជាបញ្ជីចុងក្រោយនៃប្រទេសដែលមានទុនបម្រុងមាសច្រើនជាងគេបំផុតនៅលើពិភពលោក ដែលចងក្រងដោយក្រុមប្រឹក្សាមាសពិភពលោក៖
| ល.រ. | ធនាគារកណ្ដាលនៃប្រទេស | ទុនបម្រុងមាស(តោន) | តម្លៃ(ប៊ីលានដុល្លារ) |
| ១ | សហរដ្ឋអាមេរិក | ៨ ១៣៣,៤៦ | ៦៨២,២ |
| ២ | អាល្លឺម៉ង់ | ៣ ៣៥១,៥៣ | ២៣១,១ |
| ៣ | អ៊ីតាលី | ២ ៤៥១,៨៤ | ២០៥,៦ |
| ៤ | បារាំង | ២ ៤៣៧ | ២០៤,៤ |
| ៥ | ចិន | ២ ២៧៩,៥៦ | ១៩១,២ |
| ៦ | ស្វីស | ១ ០៣៩,៩៤ | ៨៧,២ |
| ៧ | ឥណ្ឌា | ៨៧៦,១៨ | ៧៣,៥ |
| ៨ | ជប៉ុន | ៨៤៥,៩៧ | ៧១ |
| ៩ | ហូឡង់ | ៦១២,៤៥ | ៥១ |
| ១០ | ប៉ូឡូញ | ៤៤៨,២៣ | ៣៧,៦ |
| ១១ | ព័រទុយហ្គាល់ | ៣៨២,៦ | ៣២ |
| ១២ | អ៊ូប៉េគីស្ថាន | ៣៨២,៥ | ៣២ |
| ១៣ | ចក្រភពអង់គ្លេស | ៣១០,២៩ | ២៦ |
| ១៤ | កាហ្សាក់ស្ថាន | ២៨៤ | ២៣,៨ |
| ១៥ | អាស្ប៉ាញ | ២៨១,៥ | ២៣,៦ |
| ១៦ | ថៃ | ២៣៤,៥២ | ១៩,៦ |
| ១៧ | បែលហ្ស៊ិក | ២២៧,៤ | ១៩ |
| ១៨ | សិង្ហបុរី | ២១៩,៩៦ | ១៨,៤ |
| ១៩ | ប្រេស៊ីល | ១២៩,៦៥ | ១០,៨ |
| ២០ | អេហ្ស៊ីប | ១២៦,៨ | ១០,៦ |
| | |
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


