ព័ត៌មានអន្ដរជាតិ
ស្លាប់៤នាក់ក្នុងហេតុការណ៍បើករថយន្តបុកមនុស្សនៅរដ្ឋ Illinois សហរដ្ឋអាមេរិក
មនុស្ស ៤នាក់ រួមទាំងកុមារម្នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ដោយសាររថយន្តមួយគ្រឿងបើកបុកមនុស្សនៅខាងក្រៅនិងខាងក្នុងអគារជំរំសិក្សាមួយក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៩ខែមេសានេះ។

រថយន្តមួយគ្រឿងបានបើកបុកមនុស្សជាច្រើននាក់នៅខាងក្រៅអគារជំរំសិក្សា YNOT After School Camp ក្នុងតំបន់ Chatham កាលពីរសៀលថ្ងៃចន្ទ បន្ទាប់មកបានបន្តបើកចូលបរិវេនអគារនោះ និងបានបុកមនុស្សជាច្រើននាក់នៅខាងក្នុងបន្ថែុមទៀត ដោយជនរងមានអាយុពី ៤ទៅ១៨ឆ្នាំ។ អ្នកស្លាប់បីនាក់ត្រូវរថយន្តបុកនៅខាងក្រៅអគារ ចំណែកជនរងគ្រោះម្នាក់ត្រូវរថយន្តបុកចូលក្នុងអគារ។
មនុស្ស៦នាក់ បានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតាមរថយន្តសង្គ្រោះ និងឧទ្ធម្ភាគចក្រ ខណៈអ្នកបើកបរមិនមានរបួសអ្វីទេ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវាយតម្លៃ។ ប៉ូលិសមិនទាន់បញ្ចេញអាយុអ្នកបើកបរនៅឡើយ ហើយការស៊ើបអង្កេតអំពីមូលហេតុដែលនាំឲ្យមានហេតុការណ៍នេះកំពុងដំណើរការនៅឡើយ។
គួរបញ្ជាក់ថាជំរុំ YNOT After School Camp ដំណើរការកម្មវិធីសម្រាប់កុមារ រួមទាំងដំណើរកម្សាន្ត និងសកម្មភាពផ្សេងៗដូចជាការឡើងភ្នំ និងការនេសាទ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


