ព័ត៌មានជាតិ
ពន្ធដារ អំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ
ក្នុងគោលដៅអនុវត្តសៀវភៅណែនាំស្តីពី បែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារនិង អ្នកជាប់ពន្ធ (SOP Audit) និងដើម្បីធានាបាននូវសង្គតិភាព តម្លាភាព និងភាពអាចប៉ាន់ប្រមាណបាន អគ្គនាយកដ្ឋានពន្ធដារ (GDT) អំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់ចូលរួមជាមួយរដ្ឋបាលសារពើពន្ធ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ ដូចបានចែងលម្អិតក្នុង SOP Audit។

តាមច្បាប់ស្តីពីសារពើពន្ធ កម្ពុជាមានរបបកំណត់ពន្ធតែមួយប៉ុណ្ណោះ គឺរបបស្វ័យប្រកាស ដែលអ្នកជាប់ពន្ធត្រូវគណនាប្រាក់ពន្ធ និងដាក់លិខិតប្រកាស បង់ប្រាក់ពន្ធដោយខ្លួនឯង។
GDT បានលើកឡើងថា៖«ដើម្បីពង្រឹងអនុលោមភាពសារពើពន្ធក្នុងការគ្រប់គ្រងការប្រមូលចំណូលពន្ធបង់ចូល ថវិកាជាតិឱ្យមានតម្លាភាព និងប្រសិទ្ធភាព ព្រមទាំងដើម្បីផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានទាន់ពេលវេលា ដល់ទីកន្លែង ក៏ដូចជាចូលរួមការលើកកម្ពស់បរិយាកាសវិនិយោគ និងការប្រកួតប្រជែងដោយស្មើភាព បែបបទ និងនីតិវិធីនៃការធ្វើសវនកម្ម ពន្ធដារត្រូវបានអនុវត្តជាប្រចាំ ហើយយន្តការនេះត្រូវបានអនុវត្តដោយរដ្ឋបាលសារពើពន្ធនានានៅលើពិភពលោកផងដែរ»។
ក្នុងនោះ ដោយផ្អែកតាមគោលការណ៍ដែលបានកំណត់ក្នុង SOP Audit សហគ្រាសមួយ អាចត្រូវបានចុះធ្វើសវនកម្មដល់ទីកន្លែងតែម្តងគត់ក្នុងរង្វង់ ៣ឆ្នាំ វៀរលែងតែរកឃើញថា សហគ្រាសនោះមានហានិភ័យ ឬ មានភាពមិនប្រក្រតី។
ដូច្នេះ អ្នកជាប់ពន្ធទាំងអស់ចូលរួមជាមួយរដ្ឋបាលសារពើពន្ធ អនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ ដូចបានចែងលម្អិតក្នុង SOP Audit។

គួរជម្រាបថា អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនេះ ត្រូវបានបែងចែកជាបីប្រភេទគឺ អ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធ មធ្យម និងអ្នកជាប់ពន្ធធំ។ របបស្វ័យប្រកាសនេះ គឺតម្រូវឱ្យអ្នកជាប់ពន្ធ ដែលបានចុះបញ្ជីពន្ធដាររួច ធ្វើការគណនាប្រាក់ពន្ធ ដាក់លិខិតប្រកាសសារពើពន្ធ និងបង់ប្រាក់ពន្ធដោយខ្លួនឯង ឱ្យបានត្រឹមត្រូវ តាមច្បាប់ស្តីពីសារពើពន្ធ។
ដើម្បីបញ្ជាក់ថា ការប្រកាសពន្ធរបស់អ្នកជាប់ពន្ធមានភាពត្រឹមត្រូវ និង ដើម្បីពង្រឹងអនុលោមភាពសារពើពន្ធ រដ្ឋបាលសារពើពន្ធមានសិទ្ធិ អំណាច និងកាតព្វកិច្ចក្នុងការពិនិត្យ វិភាគ ផ្ទៀងផ្ទាត់ និងកំណត់ពន្ធឡើងវិញអនុលោមតាមមាត្រា១៩៤ មាត្រា២០៩ និងមាត្រា២១០ នៃ ច្បាប់ស្តីពីសារពើពន្ធ តាមរយៈការប្រើប្រាស់យន្តការមួយហៅថា ការធ្វើសវនកម្មពន្ធដារ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទូទាត់ថ្លៃខូចខាតលើទីតាំងនុយក្លេអ៊ែរដែលរងការវាយប្រហារ


