ព័ត៌មានអន្ដរជាតិ
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
ខណៈពេលដែលគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ បានបើកកិច្ចប្រជុំនៅទីក្រុងបាងកក បាតុករថៃមួយក្រុមបានប្រមូលផ្តុំគ្នានៅជិតទីតាំងដែលរៀបចំកិច្ចប្រជុំ GBC ដោយបង្ហាញចេតនាតាមឃ្លាំមើលលទ្ធផលនៃការចរចាតំបន់ត្រួតស៊ីគ្នារវាងថៃនិងកម្ពុជា និងដាក់ញត្តិបង្ហាញពីការព្រួយបារម្ភរបស់ពួកគេ។

សារព័ត៌មានថៃ matichon បានរាយការណ៍ថា ក្រុមបាតុករបណ្តាញនិស្សិតប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃដែលដឹកនាំដោយ លោក Phichit Chaiyamongkol នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំការប្រមូលផ្តុំនៅមុខសណ្ឋាគារ Royal Orchid Sheraton Riverside ក្នុងទីក្រុងបាងកក ជាទីកន្លែងដែលរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងថៃនិងកម្ពុជា ដើម្បីឃ្លាំមើលអំពីលទ្ធផលនៃការចរចាតំបន់ត្រួតស៊ីគ្នាប្រទេសទាំងពីរពីកិច្ចប្រជុំនេះ។
សេចក្តីរាយការណ៍ដដែល បានស្រង់សម្តីមេដឹកនាំក្រុមបាតុករ លោក Phichit ដែលនិយាយថា ការដែលពួកគេធ្វើដំណើរមកកាន់កន្លែងកិច្ចប្រជុំ (GBC) រវាងថៃនិងកម្ពុជានៅថ្ងៃនេះ ដើម្បីដាក់ញត្តិបង្ហាញពីជំហររបស់ប្រជាជនថៃមិនឱ្យមានការបាត់បង់ទឹកដី ដាក់ជូនលោកឧត្តមសេនីយ៍ Songwit Noonpakdee អគ្គមេបញ្ជាការកងទ័ពថៃ ដើម្បីឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់មានជំហររឹងមាំក្នុងការរក្សាអធិបតេយ្យភាពជាតិរបស់ថៃ។
លោក Phichit បានបន្តថា កន្លងទៅ លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងការពារជាតិថៃធ្លាប់បានបញ្ជាក់ថា នៅតំបន់ត្រួតស៊ីគ្នារវាងថៃនិងកម្ពុជា យើងនឹងផ្តោតលើការស្វែងរកផលប្រយោជន៍មុនការចរចាអំពីបញ្ហាព្រំដែនត្រួតស៊ីគ្នា ដែលស្របជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីដែលធ្លាប់បានលើកឡើង។ ដូច្នេះការដែលរដ្ឋាភិបាលថៃផ្តោតលើផលប្រយោជន៍នោះ តើហេតុអ្វីបានជាមានកិច្ចប្រជុំ GBC នៅថ្ងៃនេះ?៕
ដោយភ្នាក់ងារ



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


