កីឡា
លោក ស សុខា ស្នើឲ្យ អ្នកគាំទ្រលើកទឹកចិត្ត ប្រសើរជាងរិះគន់បំបាក់ទឹកចិត្តកីឡាករ
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យអ្នកគាំទ្រផ្តល់ការលើកទឹកចិត្តដល់ក្រុមកីឡាករប្រសើរជាងការរិះគន់បំបាក់ទឹកចិត្ត នៅពេលការប្រកួតរបស់ពួកគេមិនល្អប្រសើរ។
ទស្សនាៈរបស់លោក ស សុខា បានកើតមានឡើង បន្ទាប់ពីក្រុមបាល់ទះវិសាខាត្រូវបានអ្នកគាំទ្រមួយចំនួនបានរិះគន់ជុំវិញលទ្ធផលមិនល្អក្នុងការប្រកួតពានរង្វាន់អន្តរជាតិ Win-Streak Volleyball Invitational Tournament ឆ្នាំ២០២៥ នៅកោះតៃវ៉ាន់។ ឆ្លងកាត់៥ប្រកួត ក្រុមវិសាខាបានប្រកួតឈ្នះ២ប្រកួត និងចាញ់៣ប្រកួត ដោយធ្វើឲ្យពួកគេទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ដែលខុសពីឆ្នាំ២០២៤ ដែលពួកគេបានឈ្នះជើងឯក។

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ លោក ស សុខា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ឆ្លងកាត់ការប្រកួតពីមួយប្រកួតទៅមួយប្រកួត លទ្ធផលបានបញ្ជាក់ឱ្យឃើញពីសមត្ថភាព និងកម្រិតរបស់កីឡាករ ដែលប្រឈមនឹងគូប្រកួតមានកម្រិតទាបជាង និងខ្ពស់ជាង ពីព្រោះបើធៀបនឹងឆ្នាំមុន ក្រុមចូលរួមប្រកួតមានកម្រិតប្រដំប្រសងគ្នាទាំងអស់ ប៉ុន្តែក៏កើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមវិសាខាដែរ។ ផ្ទុយទៅវិញនៅឆ្នាំ២០២៥នេះ មានក្រុមខ្លាំងៗចូលរួមច្រើន ដូចជា ក្រុមមកពីកូរ៉េខាងត្បូង ថៃ និងម្ចាស់ផ្ទះជាដើម។
លោកបានសង្កត់ធ្ងន់ថា ៖«ធម្មជាតិនៃការគាំទ្រក្រុមដែលខ្លួនស្រលាញ់ចូលចិត្ត គឺគ្រប់គ្នាចង់ឈ្នះគ្រប់ការប្រកួត មិនថាការប្រកួតអ្វីក៏ដោយ ប៉ុន្តែយើងក៏ត្រូវងាកមកលើកទឹកចិត្តដល់ក្រុម នៅពេលដែលពួកគាត់បរាជ័យដែរ។ យើងស្វាគមន៍ការរិះគន់ដើម្បីស្ថាបនា ជាជាងរិះគន់ដើម្បីបំបាក់ទឹកចិត្ត។ ជាឧទាហរណ៍ មានអ្នក Comment មួយចំនួនបានដាក់សម្ពាធលើលោកគ្រូបង្វឹកថា ដាក់កីឡាករនេះ មិនដាក់កីឡាករនោះ ឱ្យចូលលេង ប៉ុន្តែនៅពេលក្រុមការងារគ្រូបង្វឹកព្យាយាមផ្តល់ឱកាសឱ្យកីឡាករទាំងអស់ បានចូលលេងហើយ លទ្ធផលនៅតែមិនគាប់ប្រសើរ តើគួរងាកមកលើកទឹកចិត្តពួកគាត់ បែបណាវិញ?

ការប្រកួតសន្សំពិន្ទុក្នុងពូលទី១ វិសាខា បានយកឈ្នះក្រុមម៉ាឡេស៊ី MBSA Pelican ដោយលទ្ធផល ៣-០, ការប្រកួតទី២ ពួកគេបានចាញ់ក្រុមឆាយនីសតៃប៉ិ ដោយលទ្ធផល ២-៣ និងការប្រកួតទី៣ បានយកឈ្នះក្រុមកូរ៉េ ៣-១។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិសាខា បានចាញ់ក្រុមថៃ Nakhon Ratchasima ដោយលទ្ធផល ១-៣ និងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ២ ពួកគេបានចាញ់ក្រុមកូរ៉េ Korea Armed Force ដោយលទ្ធផល ០-៣ ដើម្បីបញ្ចប់ព្រឹត្តិការណ៍ទទួលបានចំណាត់ថ្នាក់លេខ៤។

អ្នកគាំទ្របាល់ទះកម្ពុជាចាប់អារម្មណ៍ខ្លាំងមែនទែន និងបានបញ្ចេញមតិយោបល់ទៅនឹងការដាក់ឲ្យកីឡាករលេង ហើយកីឡាករខ្លះមិនបានលេងដែលពេលខ្លះមិនត្រូវតាមបំណងរបស់អ្នកគាំទ្រមួយចំនួន។
ទោះបីជាយ៉ាងណា ព្រឹត្តិការណ៍ប្រកួតឆ្នាំ២០២៥ ក្រុមភាគច្រើនសុទ្ធតែខ្លាំងៗបានចូលរួមប្រកួត។ ជាក់ស្តែងក្រុមរបស់កូរ៉េទាំងពីរ និងក្រុមថៃសុទ្ធតែខ្លាំង។ ចំពោះក្រុមម្ចាស់ផ្ទះរៀបចំការប្រកួត Win Streak ដែលជាម្ចាស់ជើងឯកលីគកំពូលតៃវ៉ាក៏ធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូក៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


