Connect with us

កីឡា

ច្បាស់ហើយ! ពេជ្រ សម្បត្តិ ជាអ្នកត្រូវទទួលជើងខ្លាំងអេស្ប៉ាញ Mario Alvarez នៅទឹកដីកម្ពុជា

បានផុស

នៅ

ជាដំណឹងផ្លូវការ គឺកីឡាករ ពេជ្រ សម្បត្តិ របស់កម្ពុជា នឹងត្រូវជួបគ្នាជាមួយជើងខ្លាំង អេស្ប៉ាញ Mario Alvarez នៅកោះពេជ្រ នាថ្ងៃ ពុធ ទី ១៤ ខែ ឧសភា ឆ្នាំ ២០២៥ ដែលនឹងផ្សាយផ្ទាល់លេីកញ្ចក់ទូរទស្សន៍ BTV News និងផេក BTV News ។

ពេជ្រ សម្បត្តិ និង Mario Alvarez
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកម្មវិធីនោះផងដែរ គឺប្រជុំដោយជើងខ្លាំងគុនខ្មែរ ៤ នាក់ នឹងត្រូវជួបតទល់គ្នាជាមួយជើងខ្លាំងឆ្លងទ្វីបមកពី អេស្ប៉ាញ ៤ នាក់។ ក្នុងនោះក្រៅអំពីគូ ពេជ្រ សម្បត្តិ ជួបជាមួយ Alvarez គឺមាន ៣ គូទៀតដូចជា សំអឿន សុផា ត្រូវជួបជាមួយកីឡាករ វិចទ័រ កូនេសា, ស្តេចតុកែធន់ វណ្ណា ត្រូវជួបជាមួយ ម៉ាទីន សាន់ដ្រូ និង រិទ្ធី សុវណ្ណឃីម ត្រូវជួបជាមួយកីឡាករ ហ្គូនហ្សាឡូ ថេបារ។

យ៉ាងណា ក្នុងចំណោមគូប្រកួតទាំង ៤ ខាងលើ គឺគូ ពេជ្រ សម្បត្តិ និង Mario Alvarez ត្រូវបានគេចាត់ទុកគូប្រកួតដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដោយសារ​កីឡាករ អេស្ប៉ាញ ធ្លាប់បានផ្តួលជើងខ្លាំងគីឡូ ៦០ របស់គុនខ្មែរ ២ រូបរួចមកហើយ​ដូចជា ឈុត សេរីវ៉ាន់ថង និង ឃីម បូរ៉ា ខណៈឥឡូវនេះរូបគេត្រូវជួប សម្បត្តិ ដែលជាកីឡាករកំពុងឡើងកូដរបស់កម្ពុជា។ ដូច្នេះហើយទើបអ្នកគាំទ្ររំពឹងថា ការប្រកួតនេះនឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត និងមិនអាចរំលងបាន៕

Poster ការប្រកួត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម