Connect with us

ព័ត៌មានអន្ដរជាតិ

ទំនប់ទឹកក្នុងខេត្តភាគឦសានថៃជួបវិបត្តិគ្រោះរាំងស្ងួតអាក្រក់បំផុតក្នុងរយៈពេល២០ឆ្នាំ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Nation នៅថ្ងៃទី០៧ខែឧសភានេះ ខេត្តភាគឦសានប្រទេស​ថៃ Nakhon Ratchasima ជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរបណ្ដាលឲ្យទំនប់ Lam Takhong ស្ទើរតែរីងស្ងួតអស់ ដែលជាស្ថានភាពដ៏អាក្រក់បំផុតក្នុងរយៈពេល២០ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖​The Nation)

កម្ពស់ទឹករបស់ទំនប់ Lam Takhong ក្នុងស្រុក Sikhiu ខេត្ត Nakhon Ratchasima ត្រូវបានគេរាយការណ៍​ថា បានធ្លាក់ចុះមកត្រឹម៩% នៃសមត្ថភាពរបស់វាដែលត្រូវបានចាត់ថ្នាក់ថាខ្វះខាតទឹកខ្លាំងបំផុត។ ការវាយតម្លៃស្ថានភាព​ទឹក​បច្ចុប្បន្ន បាន​បង្ហាញ​ពី​ទិដ្ឋភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ ដោយ​កម្រិត​ទឹក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំងធ្វើឲ្យ​ផុសចេញ​នូវ​របារ​​ខ្សាច់។

លើសពីនេះទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍មួយក៏បានលេចចេញមកដោយសំណល់សំណង់ផ្ទះចាស់ៗដែលលិចទឹកអស់រយៈពេលជាង៥០ ឆ្នាំមកហើយ ឥឡូវនេះអាចមើលឃើញពីលើខ្សែទឹក។

គួរបញ្ជាក់ថា ទំនប់ Lam Takhong មាន​សមត្ថភាព​ស្តុក​ទឹក​សរុប​៣១៤​លាន​ម៉ែត្រគូប​។ បច្ចុប្បន្ននេះ ទឹកប្រើប្រាស់បានត្រឹមតែ ២៦.៨៨ លានម៉ែត្រគូបប៉ុណ្ណោះ ដែលនៅសល់ត្រឹមតែ ៩% នៃសមត្ថភាពពីមុនរបស់វា។ នេះជាគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតទីបី ចាប់តាំងពីទំនប់នេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩៦៩បន្ទាប់ពីមានវិបត្តិស្រដៀងគ្នាក្នុងឆ្នាំ ២០០៥ និង១៩៩៣៕

(រូបភាព៖​The Nation)
(រូបភាព៖​The Nation)
(រូបភាព៖​The Nation)
(រូបភាព៖​The Nation)
(រូបភាព៖​The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម