ព័ត៌មានជាតិ
ភរិយាលោក នេត្រ ភក្ត្រា ជួបសំណេះសំណាលចែកអំណោយប្រចាំខែជូន មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មានប្រមាណ ៣០០ នាក់
លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយប្រចាំខែជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មាន ចំនួន ៣០៣ នាក់ ជាប្រចាំខែ ដែលមានការលំបាកក្នុងជីវភាព ស្ថិតក្នុងក្របខណ្ឌកម្មវិធីគាំពារមន្ត្រីរាជការ។ អំណោយទាំងនេះរួមមាន អង្ករទម្ងន់ ២០ គីឡូក្រាម និង ត្រីខកំប៉ុង ១ យួរ។

ចាប់តាំងពីដើមអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត , លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានយកចិត្តទុកដាក់ និងគិតគូរពីជីវភាពរបស់មន្ត្រី ដោយខិតខំកៀរគររកជំនួយផ្សេងៗ ដើម្បីឧបត្ថម្ភជាប្រចាំខែនូវអង្ករ និងត្រីខកំប៉ុង ជូនដល់មន្ត្រីមានការលំបាកជីវភាព ដោយក្នុងមួយខែៗ ផ្តល់ជូនរបបអង្ករដល់មន្ត្រីប្រមាណ ៣០០ នាក់។

នាឱកាសនោះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក នេត្រ ភក្ត្រា ដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខ ការលំបាករបស់រាជការក្រោមឱវាទនៅគ្រប់កាលៈទេសៈទាំងអស់។ ជាពិសេសជាមួយនឹងកិច្ចការងារមនុស្សធម៌នេះ លោករដ្ឋមន្ត្រី បានខិតខំព្យាយាមស្វែងរកអំណោយផ្សេងៗ ពីសំណាក់បណ្ដាសប្បុរសជននានា ដើម្បីបរិច្ចាគនូវធនធានផ្ទាល់ចូលរួមចំណែកជាមួយក្រសួងព័ត៌មាន ក្នុងការសម្រួលដោះស្រាយការលំបាកដល់មន្ត្រីរាជការមានជីវភាពខ្វះខាត និងសំដៅធ្វើយ៉ាងណាឲ្យមន្ត្រីទទួលបានភាពកក់ក្ដៅ ចូលរួមបំពេញការងារបានដោយរលូនជូនក្រសួងព័ត៌មាន ក៏ដូចជាការចូលរួមបម្រើជាតិមាតុភូមិកម្ពុជា ក្រោមម្លប់ នៃដំបូលសុខសន្តិភាព។

ក្នុងនាម លោក នេត្រ ភក្ត្រា និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន , លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាសប្បុរសជននានា ដែលបានឧបត្ថម្ភអំណោយជាអង្ករ ត្រីខកំប៉ុង គ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗ ទៀ មកក្រសួងព័ត៌មាន។ ទឹកចិត្តដ៏ថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការយកចិត្តទុកដាក់ដល់ជីវភាពរបស់មន្ត្រីរាជការក្រសួងព័ត៌មានក្នុងការបំពេញការងារ ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏សំខាន់លើកិច្ចគាំពារ និងការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន។

លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីសាខាក្រសួងព័ត៌មាន បានជម្រាបជូនថា នៅក្នុងអាណត្តិទី ៧ នេះ ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ការគាំពារដល់មន្ត្រីជាប្រចាំប្រមាណ ៣០០ នាក់ ក្នុងមួយខែ ដោយបានផ្តល់គ្រឿង ឧបភោគបរិភោគរួមមាន អង្ករ និងត្រីខ ដើម្បីជួយសម្រាលជីវភាព។

ជាមួយនេះ ក្រសួងព័ត៌មាន ក៏បានគិតគូរខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដោយក្រសួងព័ត៌មាន បានសហការជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាពសម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន រួមទាំងក្រុមគ្រួសារថែមទៀតផងដែរ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


