Connect with us

ព័ត៌មានជាតិ

បង្ហើប​តម្លៃទុរេន​ខេត្ត​បាត់ដំបង នឹង​ចាប់ផ្តើម​ប្រមូល​ផល​នៅ​ពាក់កណ្តាលខែឧសភានេះ

បានផុស

នៅ

បើតាមកសិករក្នុងស្រុកសំឡូត បានអះអាងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់រដូវកាលប្រមូលផលទុរេនចូលទីផ្សារជាបណ្តើរៗហើយ។

ការប្រមូលផលផ្លែទុរេនក្នុងស្រុកសំឡូតនៅ​ដំណាក់កាលទីមួយនេះ លោក រិន ដា ម្ចាស់​ចម្ការ​ទុរេន​នៅ​ស្រុកសំឡូត​បានបញ្ជាក់ថា យ៉ាងយូរនៅពាក់កណ្តាលខែឧសភានេះ ខណៈ​ឆ្នាំនេះលោករំពឹងថា ទីផ្សារក្នុងស្រុកនឹងមិនកកស្ទះនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីកសិកម្មខេត្ត​បាត់ដំបង​បាន​ឲ្យ​ថា ដំណាំទុរេនកសិករដាំដុះច្រើន​នៅ​ស្រុកចំនួន៣ ក្នុងនោះមាន ស្រុកកំរៀង ស្រុករតន:មណ្ឌល និងស្រុកសំឡូត។ ក្នុងនោះមានតែស្រុកសំឡូតមួយប៉ុណ្ណោះ ដែលមានភាពល្បីល្បាញជាងគេ ហើយផ្ទៃដីដាំដុះក៏មានច្រើនជាងគេដែរ ខណៈ​រដូវកាលប្រមូលផលគឺចន្លោះពីពាក់កណ្ដាល​ខែឧសភា ដល់ចុងខែសីហាដោយមួយឆ្នាំប្រមូលផលបានតែម្តងប៉ុណ្ណោះ។

ផ្ទៃដីដាំដុះទុរេនទូទាំងខេត្តមានជាង ១ ២០០ហិកតា ក្នុងនោះស្រុកសំឡូត​មានផ្ទៃដីដាំដុះច្រើន​ជាង​គេ ខណៈស្រុកកំរៀង និង​ស្រុករតន:មណ្ឌល មានតិចតួចប៉ុណ្ណោះ។

បើតាមលោក ហេង សិទ្ធ ផ្ទៃដីប្រមូលផលទុរេនក្នុងខេត្តបាត់ដំបង​មានប្រមាណ ៤០០ ហិកតា តែឆ្នាំនេះមានចំនួន ៤៦០ ហិកតា កើនឡើង ៦០ ហិកតា បើធៀបឆ្នាំមុនៗ ហើយទិន្នផលមិនខុសគ្នាប៉ុន្មាពីឆ្នាំមុននោះដែរ។

លោកថា ឆ្នាំនេះតម្លៃទីផ្សារផ្លែទុរេនបាត់ដំបង​លក់បានចន្លោះពី ១៧ ០០០ ដល់ ១៨ ០០០ រៀល ក្នុង១គីឡូក្រាម ទៅតាមប្រភេទផ្លែទុរេន៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម