Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃ​ចាប់​ស្ត្រី​វ័យក្មេង​​ព្រោះ​លក់វីដេអូ​សិច​​លើ​បណ្តាញសង្គម​ រក​ចំណូល​ជិត​៣ពាន់​ដុលា្លរ​១ខែ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី០៩ខែឧសភានេះ រក្មេងស្រីវ័យ១៩ឆ្នាំម្នាក់ត្រូវបានប៉ូលិសថៃចាប់ខ្លួនពីបទផលិត និងលក់​ចែកចាយ​វីដេអូសិចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយរកកម្រៃបានពី ៧០,០០០ទៅ ៩០,០០០បាត( ២១១៨ ទៅ ២៧២៤ដុល្លារ)ក្នុងមួយខែឯណោះ។

(រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីមកពីការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតថៃ (CCIB) បានចាប់ខ្លួនស្រ្តីរូបនេះដែលមានឈ្មោះថា Kanpharawee ក្នុងអំឡុងពេលវាយឆ្មក់នៅខេត្ត Nonthaburi ។

Kanpharawee ត្រូវបានគេចាប់ខ្លួនបន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលិសលើគនណី X (អតីត Twitter)ដែលជាម្ខាស់ ឈ្មោះគណនី «JINJIA» និង «JJ SWEETMEAT» និងបានបង្ហោះវីដេអូអាសអាភាសដូចគ្នា។

តាមការពិនិត្យវីដេអូឃ្លីបទាំងនោះបានបង្ហាញថា ម្ខាស់គណនីបានធ្វើសកម្មភាពផ្លូវភេទជាមួយបុរសជាច្រើននាក់ និងលក់វីដេអូនោះតាមរយៈក្រុមសម្ងាត់។

ក្នុងអំឡុងពេលសាកសួរ ស្ត្រីនោះបានសារភាពថា បានផលិត និងបង្ហោះឃ្លីបអាសអាភាសតាមអ៊ីនធឺណិត និងដំណើរការគណនី X ជាច្រើន។

ក្មេងជំទង់រូបនេះបានអះអាងថា វីដេអូសិចរបស់នាងបានទាក់ទាញអ្នកតាមដានជាច្រើន ហើយត្រូវបានលក់តាមរយៈក្រុមសម្ងាត់របស់នាង។ ជារឿយៗនាងបានលក់គណនីរបស់នាង ដែលនីមួយៗមានអ្នកតាមដាន ៣០០,០០០ នាក់ ក្នុងតម្លៃពីរទៅបីពាន់បាត មុនពេលបង្កើតគណនីថ្មី។ តាមសម្ដីនាង​រៀបរាប់ នាងបាន​ផលិត​និង​ចែក​រំលែក​វីដេអូ​ទាំង​នេះ​អស់​រយៈពេល​ជាង​បួន​ឆ្នាំ​មក​ហើយ ដោយ​រក​ចំណូល​បាន​ពី ៧០,០០០ ទៅ ៩០,០០០ បាត​ក្នុង​មួយ​ខែ​ពីការលក់៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម