ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសដល់សិស្ស និស្សិត អំពីការប្រកួតផលិតវីដេអូអប់រំ ស្តីពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាស ទៅកាន់សិស្ស និស្សិត អំពីការប្រកួតផលិតវីដេអូអប់រំ ស្តីពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីបញ្ហាប្រឈម និងជួយកាត់បន្ថយហានិភ័យសុខភាពរបស់មនុស្សចំពោះការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) នេះ។

ចំពោះលក្ខខណ្ឌនៃការប្រកួត គឺជាសិស្សមធ្យមសិក្សា និងជានិស្សិឧត្តមសិក្សានៅតាមគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនក្នុងរាជធានីភ្នំពេញ។ ខ្លឹមសារវីដេអូ គឺនិយាយពីផលប៉ះពាល់នៃការប្រើប្រាស់ ចែកចាយ នាំចូល ស្តុកទុកបារីអេឡិចត្រូនិក រួមទាំងវិធានការទប់ស្កាត់ និងលុបបំបាត់ផងដែរ។ វីដេអូដែលផលិតសម្រាប់ប្រកួត ត្រូវមានរយៈពេល ៦០វិនាទី ទៅ១៥០វិនាទី មានរូបភាព និងសំឡេងច្បាស់ល្អ។ បេក្ខជនប្រកួត ត្រូវធ្វើការបង្ហោះវីដេអូរបស់ខ្លួនក្នុងបណ្តាញសង្គមដូចជា ហ្វេសប៊ុក តិកតុ យូធូប និងទម្រង់ផ្សេងទៀតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ចំពោះការវាយតម្លៃម្ចាស់ជ័យលាភី គឺផ្អែកលើចំនួនអ្នកដែលចូលមើលច្រើនបំផុត។ នេះ បើតាមក្រសួងអប់រំ។

ក្រសួងបញ្ជាក់ទៀតថា ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ ៣ ២០០ ០០០រៀល ជ័យលាភីលេខ២ ទទួលបាន ២ ៤០០ ០០០រៀល និងលេខ៣ ទទួលបាន ១ ៦០០ ០០០ រៀល។ ក្នុងនោះ ក៏មានប្រាក់រង្វាន់លើកទឹកចិត្ត២នាក់ ក្នុងម្នាក់ចំនួន ៤០០ ០០០រៀលដែរ។
រីឯកាលបរិច្ឆេទ ចាប់ពីថ្ងៃផ្សាយដំណឹង ដល់ដំណាច់ខែឧសភា ឆ្នាំ២០២៥ គ្រប់គ្រឹះស្ថានសិក្សាត្រូវបញ្ជូនរបាយការណ៍អ្នកចូលរួមមកនាយកដ្ឋានសុខភាពសិក្សា។ ចាប់ពីខែមិថុនា ដល់ដំណាច់ខែសីហា បេក្ខជន ត្រូវបង្ហោះវីដេអូលើបណ្តាញសង្គម ដើម្បីទទួលបានអ្នកមើលច្រើនបំផុត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


