ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន៖ កូរ៉េខាងជើងលូកដៃក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដើម្បីការពារ «ប្រជាជាតិបងប្អូន»
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសជាសាធារណៈថា ការចូលរួមផ្នែកយោធារបស់ប្រទេសលោកនៅក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែនគឺជារឿងយុត្តិធម៌ ដោយពណ៌នាថា វាជាការអនុវត្តស្របច្បាប់នៃសិទ្ធិអធិបតេយ្យភាពរបស់ក្រុងព្យុងយ៉ាងក្នុងការការពារ «ប្រជាជាតិបងប្អូន»។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី១០ឧសភា២០២៥ លោក គីម បានសរសើរទាហានកូរ៉េខាងជើងដែលបានចូលរួមក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាពិសេសអ្នកដែលចូលរួមក្នុងប្រតិបត្តិការនៅតំបន់ Kursk ដោយដាក់ងារឲ្យពួកគេថាជាវីរបុរសជាតិ។ លោកបញ្ជាក់ថា សកម្មភាពរបស់ពួកគេគឺជាការទង្វើដ៏ត្រឹមត្រូវនៃអធិបតេយ្យភាពជាតិ និងសាមគ្គីភាពជាមួយរុស្ស៊ី។
លោក គីម ក៏បានចេញសារព្រមានដល់សហរដ្ឋអាមេរិកផងដែរ ដោយបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងនឹងមិនស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យមានសកម្មភាពយោធា ប្រសិនបើអាមេរិកបន្តនូវអ្វីដែលលោកហៅថាជាការញុះញង់ផ្នែកយោធាប្រឆាំងនឹងរុស្ស៊ី។
កាលពីចុងខែមេសា កូរ៉េខាងជើងបានបញ្ជាក់ជាផ្លូវការថា ខ្លួនពិតជាបញ្ជូនសព្វាវុធ និងទាហានជាង១ម៉ឺននាក់ ទៅកាន់ប្រទេសរុស្ស៊ី ដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលចុះហត្ថលេខាដោយលោក គីម និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលពីឆ្នាំមុន។
មជ្ឈិដ្ឋានអន្តរជាតិ បានសម្តែងការព្រួយបារម្ភចំពោះការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងជម្លោះនេះ ដោយចាត់ទុកវាជាការកើនឡើងដ៏ខ្លាំងដែលអាចធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់បន្ថែមទៀត។ ក្រុមអ្នកវិភាគបានលើកឡើងថា ការគាំទ្ររបស់ក្រុងព្យុងយ៉ាងចំពោះទីក្រុងមូស្គូអាចមានបំណងពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនជាមួយរុស្ស៊ី និងទទួលបានឥទ្ធិពលនៅក្នុងការចរចាការទូតនាពេលអនាគត៕
ដោយ៖ ឈាង
ចុចអាន៖ លោក ស៊ី និងលោក ពូទីន ជំរុញឲ្យអន្តរជាតិដកទណ្ឌកម្ម និងសម្ពាធយោធាលើកូរ៉េខាងជើង

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា