ព័ត៌មានជាតិ
អាជីវករលក់សាច់គោនៅបាត់ដំបង ត្អូញត្អែរលក់មិនដាច់ ក្រោយផ្ទុះជំងឺនៅប្រទេសថៃ
ក្រុមអាជីវករលក់សាច់គោ នៅផ្សារបឹងឈូក ក្រុងបាត់ដំបង ត្អូញត្អែរថា ប៉ុន្មានថ្ងៃនេះ លក់មិនសូវដាច់ដូចមុន ដោយពលរដ្ឋមួយចំនួនដូចជារាងខ្លាចរអា មិនហ៊ានទិញទៅទទួលទាន បន្ទាប់ពីល្បីផ្ទុះកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វគោ-ក្របី នៅប្រទេសថៃកន្លងមក។

ទោះបីយ៉ាងណា ក្រសួងកសិកម្ម បានប្រកាសកាលពីថ្ងៃទី ០៦ ខែឧសភា ថា សត្វគោ ក្របី នៅកម្ពុជា មិនមានឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់នោះទេ ចំណែក មន្ត្រី ក ប ប ថា ផលិតផលសាច់គោ ក្របី ក្នុងស្រុក អាចទទួលទានបាន មិនមានបញ្ហានោះឡើយ។

អ្នកស្រី សុន រីតា វ័យជាង ៥០ ឆ្នាំ ជាអាជីវករលក់សាច់គោនៅផ្សារបឹងឈូក បានលើកឡើងថា ឥឡូវនេះរាងស្ងាត់អតិថិជនមកទិញសាច់គោ ចាប់តាំងពីល្បីជំងឺឈាមខ្មៅនៅថៃនោះមក ដោយអតិថិជនមួយចំនួនចេះតែខ្លាច។

អាជីវកររូបនេះ បានបន្ដថា កាលពីមុន មួយថ្ងៃលក់អស់ ២០០ គីឡូក្រាម ឥលូវ ថយចុះនៅសល់ត្រឹមតែ ៨០ គីឡូក្រាម។ សម្រាប់សាច់គោ នេះ អ្នកស្រីទិញផ្ទាល់នៅកុងស៊ីទីសត្តឃាតខេត្តបាត់ដំបង ដោយមានពេទ្យសត្វត្រួតពិនិត្យត្រឹមត្រូវមុននឹងយកមកដាក់លក់លើទីផ្សារ សូមពលរដ្ឋកុំព្រួយបារម្ភ។

លើកឡើងមិនខុសគ្នានោះ អ្នកស្រី ថង សែង អាយុ ៤៨ ឆ្នាំ អាជីវករលក់សាច់គោនៅបឹងឈូក ក្រុងបាត់ដំបង បានប្រាប់ឱ្យដឹងថា អតិថិជនថយចុះជាងមុន ក្នុងការទទួលទានសាច់គោ តាំងពីល្បីផ្ទុះជំងឺឈាមខ្មៅនៅថៃនោះមក។
អ្នកស្រី បានបន្ថែមថា សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភខ្លាចអី មុននិងគេយកមកលក់លើទីផ្សារ បានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវពីពេទ្យសត្វរួចរាល់ហើយ។ សាច់គោនេះមិនមាននាំចូលមកពីក្រៅប្រទេសនោះទេ ក្រុមអាជីវករយកមកលក់ជាប្រភេទគោស្រែក្នុងស្រុក។
អ្នកស្រី សូមសំណូមដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមចូលរួមទប់ស្កាត់ឱ្យបានចំពោះការនាំចូលពាហនៈសាច់គោក្របី និងផលិតផលសាច់សត្វពីក្រៅប្រទេស ដើម្បីបង្ការជំងឺឆ្លងនានាផងដែរ។
ទាក់ទងបញ្ហាខាងលើនេះ លោក គឹម ប្រុស ប្រធានសាខា ក ប ប ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា បន្ទាប់ពីមានករណីផ្ទុះជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ(គោ-ក្របី) នៅប្រទេសថៃនោះមក មន្ត្រីសាខា ក ប ប បាត់ដំបង បានចុះត្រួតពិនិត្យសាច់គោ សាច់ក្របី សាច់ជ្រូក ជាផលិតផលក្នុងស្រុក នៅតាមបណ្ដាផ្សារមួយចំនួនក្នុងបាត់ដំបង គឺរកមិនទាន់ឃើញមានបញ្ហាអ្វីចោទនៅឡើយទេ។
លោក គឹម ប្រុស សូមឱ្យប្រជាពលរដ្ឋ និងអតិថិជនទាំងអស់ មុននិងទិញ ត្រូវសួរប្រភពសាច់មកពីណាឱ្យបានច្បាស់លាស់ ត្រូវប្រុងប្រយ័ត្នទាំងអ្នកទិញ និងអ្នកលក់ផងដែរ។
លោកបានបន្ដថា ចំពោះអាជីវករមួយចំនួនត្អូញត្អែរលើកឡើងពីការលក់សាច់គោ-ជ្រូកសាច់ក្របីមិនសូវដាច់ដូចមុននោះ វាជារឿងធម្មតាទេ ពេលណាល្បីផ្ទុះកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វគោ ក្របី នៅប្រទេសថៃហើយនោះ ប្រជាពលរដ្ឋ ឬអតិថិជន ចេះតែមានការខ្លាចរអាអញ្ចឹងហើយក្នុងការទិញសាច់យកទៅទទួលទាន។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រទេសកម្ពុជា បានសម្រេចធ្វើការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់ នៃប្រទេសថៃ ចូលមកកម្ពុជា បន្ទាប់ពីប្រទេសថៃផ្ទុះជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ(គោ-ក្របី)។
លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រោយពីទទួលបានការណែនាំ លោកបានចាត់មន្ត្រីជំនាញ សហការជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការឃ្លាំមើល ក្រែងមានការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វចូលតាមច្រកព្រំដែនមកទឹកដីខេត្តបាត់ដំបង។
ក្រសួងកសិកម្មបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានរៀបចំបណ្ដាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់រាជធានី-ខេត្តទាំង ២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។ ក្រសួង នឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗ ពីការវិវត្តន៍ នៃជំងឺនេះក្នុងករណីចាំបាច់៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


