Connect with us

ព័ត៌មានជាតិ

សប្តាហ៍នេះ ផ្លូវថ្មើរជើងត្រូវបានរៀបចំឡើងមិនខុសពីសប្តាហ៍កន្លងទៅ តែបន្ថែមការប្រគុំតន្ត្រីខ្នាតតូចរបស់ផលិតកម្មហង្សមាស

បានផុស

នៅ

នៅរាត្រីថ្ងៃអាទិត្យទី១១ ខែឧសភា នៅលើផ្លូវថ្មើរជើង(Walk Street) ត្រូវបានរៀបចំឡើងមិនខុសពីសប្តាហ៍កន្លងមកនោះទេ។ ប៉ុន្តែអ្វីដែលជាការកត់សំគាល់ មានការប្រគុំតន្ត្រីខ្នាតតូចរបស់ផលិតកម្មហង្សមាសនៅមុខវត្តឧណាលោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា សម្រាប់សប្តាហ៍នេះ នៅលើផ្លូវថ្មើរជើង(Walk Street)មិនមានអ្វីថ្មីបន្ថែមទេ អ្វីដែលថ្មីគឺនៅរាត្រីថ្ងៃអាទិត្យទី១១ ឧសភាមានការប្រគុំតន្ត្រីខ្នាតតូចរបស់ផលិតកម្មហង្សមាស។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។ ក្រោយការបើកឱ្យដំណើរការផ្លូវថ្មើរជើង (Walk Street) ទទួលបានប្រជាប្រិយ៍ភាពយ៉ាងខ្លាំង រហូតទទួលបានការកោតសរសើរពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការខិតខំប្រឹងប្រែងអនុវត្តផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញមួយនេះ ជាប់ចំណាក់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថាជា«ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី»៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៦ វិនាទី មុន

សប្តាហ៍នេះ ផ្លូវថ្មើរជើងត្រូវបានរៀបចំឡើងមិនខុសពីសប្តាហ៍កន្លងទៅ តែបន្ថែមការប្រគុំតន្ត្រីខ្នាតតូចរបស់ផលិតកម្មហង្សមាស

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

មន្រ្តីជាន់ខ្ពស់អាមេរិក-ចិន បង្ហាញពីសុទិដ្ឋិនិយមលើការចរចាពន្ធគយ​

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ហាម៉ាស ប្រកាស​ដោះលែង​ចំណាប់ខ្មាំង​ជនជាតិ​អាមេរិក​​តែ​ម្នាក់​គត់​​ដែល​នៅ​រស់

ព័ត៌មានជាតិ៣ នាទីutes មុន

សម្តេច ម៉ែន សំអន គាំទ្រគំនិតប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

កីឡា២៣ នាទីutes មុន

កំណត់​ត្រា​ថ្មី​លើ​ទឹក​ដីកម្ពុជា ក្នុង​ប្រវត្តិ​សាស្ត្រពាន AFC Challenge League

Sokha Hotels

ព័ត៌មានពេញនិយម