Connect with us

ព័ត៌មានអន្ដរជាតិ

ថៃបញ្ចប់ការបោសសម្អាត​ទីតាំង​អគារបាក់ដោយ​រញ្ជួយដី​ ខណៈតួលេខអ្នកស្លាប់នៅតែ​មិន​ទាន់ត្រូវ​គ្នា​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី១១ខែឧសភា ក្រោយបញ្ចប់ការបោសសម្អាត នៅ​ទីតាំង​អគារការិយាល័យសវនកម្មរដ្ឋ (SAO) ដែលបានដួលរលំដោយសាររញ្ជួយដីក្នុងទីក្រុងបាងកកកាលពីថ្ងៃទី២៨ខែមីនា មិនមានសាកសពត្រូវបានរកឃើញទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Suriyachai Rawiwan ប្រធាននាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់រដ្ឋបាលក្រុងបាងកក បានឲ្យដឹងថា គ្មានសាកសពត្រូវបានរកឃើញទៀតទេ ក្រោយបញ្ចប់ការបោសសម្អាតកំទេចកំទីនៅអគារការិយាល័យសវនកម្មរដ្ឋ (SAO) កាលពីថ្ងៃអាទិត្យ។

គិតត្រឹមព្រឹកថ្ងៃសៅរ៍ ចំនួនអ្នកស្លាប់កើនដល់ ៨៩នាក់ របួស៩នាក់ និង៧នាក់ទៀតបាត់ខ្លួន។ ថ្មីៗនេះ អាជ្ញាធរក៏បានរកឃើញកម្មករ៤នាក់ ដែលបានបាត់ខ្លួន មិនបាននៅក្នុងអគារ ក្នុងអំឡុងពេលរញ្ជួយដីទេ។ កម្ទេចកម្ទីកំពុងត្រូវបានសម្អាត និងបន្តស្វែងរកសាកសពមនុស្ស រួមទាំងបំណែកឆ្អឹង និងជាលិកា ដែលនឹងត្រូវប្រគល់ទៅវិទ្យាស្ថាន Forensic ​សម្រាប់​ធ្វើ​កោសល្យ​វិច័យ និង​ពិសោធន៍ DNA​។ ទោះយ៉ាងណាគិតត្រឹមថ្ងៃអាទិត្យមិនមានសាកសពត្រូវបានរកឃើញទេ ខណៈមកដល់ពេលនេះមិនទាន់មានព័ត៌មានដែលបញ្ជាក់ចំនួនអ្នកស្លាប់សរុប ចេញជាផ្លូវការនៅឡើយនោះទេ ។

នៅថ្ងៃចន្ទនេះអង្គភាពឆ្កែស្វែងរក K-9 និងអ្នកស្ម័គ្រចិត្តនឹងបន្តត្រួតពិនិត្យគំនរកម្ទេចកម្ទី​ បន្ទាប់មកអង្គភាពទាំងអស់នឹងត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ។ ការផ្លាស់ទីឧបករណ៍សម្ភារៈទាំងអស់ពីកន្លែងបោសសម្អាតនឹងចំណាយពេលប្រហែលបីថ្ងៃ។

ជាមួយគ្នានានេះពិធីសូត្រមន្តក៏នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទនេះដែរ ដោយមានការចូលរួមពីព្រះសង្ឃចំនួន ១០៩អង្គ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីគោរពវិញ្ញាណក្ខន្ធសព និងជំរុញស្មារតីក្រុមឆ្លើយតប មុនពេលពួកគេដកខ្លួនចេញពីទីតាំង៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម