Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន គាំទ្រគំនិតផ្ដួចផ្ដើមប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​សម្ដែង​នូវ​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ប្រែក្លាយ​ផ្ទះ​នៅ​ស្រុកកំណើត សម្តេច​តេ​ជោ ទៅ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​តេ​ជោ​សែន កំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គាំទ្រ​បែបនេះ ខណៈ​ពេល​អញ្ជើញ​ទស្សនា​ផ្ទះ​កំណើត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ស្ថិត​ក្នុង​ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម កាលពី​រសៀល​ថ្ងៃអាទិត្យ ១៥ កើត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ ២០២៥។

ក្នុង​ឱកាស​នោះ ក៏មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ភរិយា​ថ្នាក់​ដឹកនាំ និង​ក្រុមការងារ​ជាច្រើន​រូប​ទៀត បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​វិសាខបូជា នៅ​បូជនីយដ្ឋាន រូបសំណាក​នាគ នា​ឃុំ​កោះ​ពីរ ស្រុក​ក្រូចឆ្មារ។

នេះ​ជា​ដំណើរ​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​អញ្ជើញ​មក​ទស្សនា​ដោយ​ផ្ទាល់ ផ្ទះ​កំណើត​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​បាន​ទទួល បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ​ពី លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​នោះ និង​បាន​ធ្វើការ​សំណេះសំណាល រួច​ហូប​ផ្លែឈើ​ប្រចាំ​គ្រួសារ​ជុំ​គ្នា​ស្ថិត​ក្នុង​បរិយាកាស​សប្បាយរីករាយ និង​ស្និទ្ធស្នាល​ក្រៃលែង។

តាមរយៈ លោក ច្រឹង គឹមស្រ៊ាន អតីត​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ៤ បច្ចុប្បន្ន​ជាទី​ប្រឹក្សា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កាលពី​អំឡុង​ខែ​មករា ឆ្នាំ ១៩៨៨ ដោយ​ឃើញ​ថា ផ្ទះ​ចាស់ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ទើប​សុំ​ការ​ឯកភាព​ពី ឯកឧត្ដម ហ៊ុន នាង រុះរើ​ផ្ទះ​ចាស់​នោះ​ចេញ ជំនួស​ដោយ​ផ្ទះ​ថ្មី ដែល​សង់​អំពី​ឈើ​ប្រក់​ក្បឿង ទំហំ ៦ ម​ × ១៤ ​ម ដែល​មាន​អ្នកស្រី សុន ជូ និង​ស្វាមី ជា​អ្នក​មើល​ថែទាំ​រហូត​ដល់​សព្វថ្ងៃ​នេះ។

បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ឱកាស​នោះ លោក​មាន​គម្រោង​កែច្នៃ និង​រៀបចំ​ផ្ទះ​នោះ ទៅ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​តេ​ជោ​សែន ដើម្បី​ទុកជា​កេរដំណែល​ប្រវត្តិសាស្ត្រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​កំណប់​ទ្រព្យ​របស់​អ្នក​ស្ទឹងត្រង់ ​, ទុក​ជា​ការ​សិក្សា​ស្រាវជ្រាវ​របស់​យុវជន​ជំនាន់​ក្រោយៗ​ ទៀត ក៏ដូចជា ការ​បង្កើន​ចំណូល​សេដ្ឋកិច្ច​គ្រួសារ ដែល​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​ទេសចរណ៍ និង​លើក​ស្ទួយ​មុខមាត់​ខេត្ត​កំពង់ចាម​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ប្រកប​ដោយ សក្តានុពល និង​ភាព​ទាក់ទាញ។

ជា​ការ​ឆ្លើយតប សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​សម្តែង​នូវ​ការ​កោតសរសើរ ពេញចិត្ត និង​គាំទ្រ​ទាំង​ស្រុង​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​ប្រែក្លាយ​ផ្ទះ​នៅ​ស្រុកកំណើត​សម្តេច​តេ​ជោ ទៅជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​តេ​ជោ​សែន និង​បាន​ជំរុញ​ឲ្យ លោក ហួត ហាក់ និង លោក អ៊ុន ចាន់ដា រួម​សហការ​គ្នា​សិក្សា​អំពី​នីតិវិធី​ក្នុង​ការ​រៀបចំ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៥ វិនាទី មុន

សម្តេច ម៉ែន សំអន គាំទ្រគំនិតផ្ដួចផ្ដើមប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

សន្តិសុខសង្គម១០ នាទីutes មុន

គ្រាន់តែរឿងហាមមិនឲ្យជក់បារីក្នុងហាង បុរសជនជាតិចិនម្នាក់ដកកាំភ្លើងបាញ់ពីរគ្រាប់

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ អំពាវនាវម្ចាស់រថយន្តដឹកកម្មករគោរពច្បាប់ចរាចរណ៍ ចៀសវាងបង្កគ្រោះថ្នាក់ណាមួយកើតឡើងលើដងផ្លូវ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ថៃបញ្ចប់ការបោសសម្អាត​ទីតាំង​អគារបាក់ដោយ​រញ្ជួយដី​ ខណៈតួលេខអ្នកស្លាប់នៅតែ​មិន​ទាន់ត្រូវ​គ្នា​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

កីឡា២០ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត កោតសរសើរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន គាំទ្រគំនិតប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ីរ៉ង់​អះអាង​ពី​សិទ្ធិ​នុយក្លេអ៊ែរ​​​របស់​ខ្លួន មុន​ការ​ចរចា​ជាថ្មី​ជាមួយ​​អាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម