Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថាន​ប្រាប់​ថា មនុស្ស​៥១​នាក់​បាន​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​​​ឥណ្ឌា​

បានផុស

នៅ

យោធាប៉ាគីស្ថាន បានរាយការណ៍​នៅ​ថ្ងៃ​ទី​១៣​ឧសភា​នេះ​ថា មនុស្ស​ចំនួន ៥១​នាក់​ដែលរួមមានទាហាន ១១​នាក់ និងជនស៊ីវិល ៤០​នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយឥណ្ឌាកាលពីសប្តាហ៍មុន ដែលជាការកត់សម្គាល់មួយនៃការកើនឡើង​ភាព​តានតឹង​ដ៏​ធ្ងន់ធ្ងរបំផុតរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​ថា «ការវាយប្រហារដោយឥតញញើត និងគួរ​ឲ្យ​ស្អប់ខ្ពើមរបស់ឥណ្ឌា» បានសម្លាប់ជនស៊ីវិល ៤០​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៧នាក់ និងកុមារ ១៥នាក់ ខណៈ​មាន​ទាហាន​បាត់បង់​ជីវិត ១១​នាក់ និង​របួស ៧៨​នាក់។

តួ​លេខ​ពី​មុន​​របស់​ប៉ាគីស្ថាន បាន​បង្ហាញ​ថា មាន​ជនស៊ីវិល​តែ​ ៣៣​នាក់​ប៉ុណ្ណោះ​ដែល​បាត់បង់​ជីវិត ហើយ​មិនមាន​​បុគ្គល​យោធា​ស្លាប់នោះ​ឡើយ។

ចំណែក​ឯ​តួ​លេខ​​​របស់​​ឥណ្ឌា​​វិញ​បន្ទាប់​​ពី​ការ​វាយ​បក​របស់​ប៉ាគីស្ថាន បាន​ឲ្យ​ដឹង​ថា ជន​ស៊ីវិល ១៥​នាក់ និង​ទាហាន ៥​នាក់​បាន​ស្លាប់។

សូម​រឭក​ថា ជម្លោះ​បានផ្ទុះឡើងបន្ទាប់​ពី​ប្រតិបត្តិការ«Sindoor» របស់ឥណ្ឌា ដែល​បាន​កំណត់គោលដៅ​ទៅលើអ្វីដែលខ្លួន​បានពិពណ៌នាថា​ជាហេដ្ឋារចនាសម្ព័ន្ធភេរវករនៅ​ក្នុងប្រទេស​ប៉ាគីស្ថាន និង​តំបន់​កាស្មៀរ​គ្រប់គ្រងដោយប៉ាគីស្ថាន។ ឥណ្ឌាបានអះអាង​ថា ការវាយប្រហារទាំងនេះគឺជាការសងសឹកចំពោះ​ទង្វើ​វាយឆ្មក់​​ដ៏​សាហាវ​របស់​ក្រុម​ភេរវករ​​នៅក្នុងតំបន់កាស្មៀរ​គ្រប់គ្រងដោយឥណ្ឌា ដែលបានបណ្តាល​ឲ្យ​អ្នកទេសចរ ២៦​នាក់ស្លាប់។ យ៉ាង​ណា ដោយ​មាន​ការ​សម្រប​សម្រួល​ពី​អាមេរិក ឥណ្ឌា​និង​ប៉ាគីស្ថាន​បាន​ឈាន​ដល់​បទ​ឈប់បាញ់​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​​សប្ដាហ៍​មុន៕

ដោយ៖ ឈាង

ចុចអាន៖ Modi ប្រកាសក្តែងៗថា ឥណ្ឌា អត់ញញើតការគំរាមបាញ់នុយក្លេអ៊ែររបស់ ប៉ាគីស្ថាន ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ វិនាទី មុន

ទូតចិន ថា ចិននឹងការពារកម្ពុជាប្រឆាំង រាល់ការគំរាមពីខាងក្រៅ និងជំរុញភ្ញៀវទេសចរណ៍បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ប៉ាគីស្ថាន​ប្រាប់​ថា មនុស្ស​៥១​នាក់​បាន​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​​​ឥណ្ឌា​

សន្តិសុខសង្គម៥ នាទីutes មុន

សមត្ថកិច្ចចុះបង្ក្រាបគំនរឈើ និងរថយន្តសាំង​យ៉ុង​ដឹកឈើ ១ គ្រឿង ក្រោយក្រឡាប់​ក្បែរ​ផ្ទះពលរដ្ឋ

ព័ត៌មានជាតិ១៥ នាទីutes មុន

បាន​បទពិសោធន៍ពីឪពុក កសិករម្នាក់ចិញ្ចឹមទា​និង​ច្នៃប្រឌិតបន្ថែម​​ បង្កើត​ចំណូលដល់គ្រួសារ

ព័ត៌មានជាតិ១៩ នាទីutes មុន

អភិបាលខេត្តកំពង់ចាម ព្រមានបិទអាជីវកម្មមណ្ឌលកម្សាន្ត ដែលបំពងសម្លេងឮខ្លាំង ចេញក្រៅលើសពីម៉ោង ១០យប់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រោះធម្មជាតិបណ្តាលឱ្យមនុស្សស្លាប់-របួសជិត ៨០ នាក់ និងបំផ្លាញផ្ទះជាង ៤ ៣០០ ខ្នង ក្នុង ៤ ខែ ឆ្នាំនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងរ៉ែទទួលយក​សំណើពលរដ្ឋដែលស្នើសុំកិនសំណល់រ៉ែមាសលើដីក្នុង​ខេត្ត​មណ្ឌលគិរីទៅពិភាក្សា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ផ្សែងពុលចេញពីភ្លើងឆេះរោងចក្រគ្រឿង​សង្ហារឹមនៅ​បាងកកជំរុញឱ្យមានការជម្លៀសជាបន្ទាន់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

Sokha Hotels

ព័ត៌មានពេញនិយម