ព័ត៌មានជាតិ
ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន១៧នាក់ ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩
កំពង់ឆ្នាំង ៖ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ នៅវេលាម៉ោង៩ និង៥៩នាទីព្រឹកថ្ងៃ ទី២៧ ខែមិនានេះ បានឲ្យដឹងថា ពិតជាមានករណីប្តីប្រពន្ធ២នាក់ មកពីភ្នំពេញមាន(វិជ្ជមានកូវីត ១៩ )បានចូលជួបជាមួយអាជ្ញាធរឃុំស្វាយជុក ដើម្បីចុះហត្ថលេខារឿងដីធ្លីរបស់គាត់ ហើយក៏បានចាកចេញទៅវិញ។

អ្នកមានវិជ្ជមានកូវីដទាំងពីរនាក់នេះគឺ ប្តីឈ្មោះ សាន ភារ៉ូ អាយុ ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ទូច ភារម្យ អាយុ ២៩ឆ្នាំ បានមកពីភ្នំពេញនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែមីនា គឺមកធ្វើសាលាកបត្រប្លង់ដី នៅភូមិច្រកសង្កែ នឹងបានចូលផ្ទះឪពុក ម្ដាយគាត់ឈ្មោះ (ពេទ្យ ហ) នៅភូមិក្រាំងសាម៉ រួចបន្តមកសាលាឃុំស្វាយជុក ដើម្បីដាក់សាលាកបត្រដីធ្លី នៅវេលាម៉ោង ៣និង២៥នាទី ថ្ងៃទី២២ ខែមីនា ហើយបានចូលទៅថត ចម្លងឯក សារនៅផ្ទះឈ្មោះ ណុំ ចិ ន្តា រួច ទើបត្រឡប់ទៅភ្នំពេញវិញ។

ក្រោយពីទទួលបានដំណឹងស្តី អំពី(វិជ្ជមាន)ប្តីប្រពន្ធទាំង២ ដែលពាក់ព័ន្ធ និងអាជ្ញាធរឃុំ ស្វាយជុក ក្រុមការងារថ្នាក់ស្រុក និងមន្ទីរពេទ្យខេត្ត បានធ្វើការចុះស្រាវជ្រាវបន្ទាន់ មកដល់វេលាម៉ោង៩ និង៥០នាទីព្រឹកថ្ងៃទី២៦ ខែមីនានេះ បានរកឃើញអ្នកដែលប៉ះពាល់ផ្ទាល់ចំនួន១៧ នាក់ ហើយបានយកធ្វើចត្តាឡីស័ក នឹងយកសំណាកទៅពិនិត្យ ថ្ងៃម្សិលមិញទី២៦ ខែមីនា។ ចំណែកលទ្ធផលយ៉ាងណានោះ គឺរង់ចាំការជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្ត នៅពេលដែលទទួលបានលទ្ធផលពីខាងវិទ្យា ស្ថានប៉ាស្ទ័រ ក្រុងភ្នំពេញ។
ដោយឡែកចំពោះវិធានការបន្តក្រុមការងាររអាជ្ញាធរស្រុកនៅតែបន្តស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់មួយចំនួនទៀត កំណត់ឲ្យច្បាស់ថាមានចំនួនប៉ុន្មាន នឹងបន្តរកអ្នកពាក់ព័ន្ធប្រយោល នាំយកមកធ្វើចត្តាឡីស័កបន្តទៀត ។
លោកអភិបាលស្រុកសាមគ្គីមានជ័យបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលពាក់ព័ន្ធផ្ទាល់នោះគឺមានទាំងលោកស្រីជាមេឃុំស្វាយ ជុក ប៉ែន សោភា និហស្មៀនឃុំ អនុប្រធានភូមិ និងមនុស្សមួយ ចំនួនផ្សេងទៀត ដែលបច្ចុប្បន្នពួកគាត់ត្រូវបានដាក់អោយចត្តាឡីស័ក តាមផ្ទះដោយមិនអនុញ្ញាតឲ្យចេញទៅណានោះឡើយ។
លោកអភិបាលស្រុកសាមគ្គីមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋមួយចំនួន និងមន្ត្រីរាជការដែលពាក់ព័ន្ធក្នុងករណីនេះសូមជូនដំណឹងមកអាជ្ញាធរ ដើម្បីធ្វើចត្តាឡីស័ក និងពិនិត្យសំណាក ជៀសវាងការធ្វេសប្រហែសដែលបានកើតឡើង និងសូមកុំគេចវេស ឲ្យសោះ ដើម្បីរួមគ្នាទប់ស្កាត់ឲ្យ បានការរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍យើង ដែលជារឿងគ្រោះថ្នាក់ដ៏ធំបំផុត៕
ដោយ ៖ ឈៀង ថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


