Connect with us

សេដ្ឋកិច្ច

ជប៉ុនសន្យាជំរុញឱ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា សំដៅទាក់ទាញវិនិយោគិនជប៉ុន

បានផុស

នៅ

លោក Shoichi KOBAYASHI ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) បានសន្យាខិតខំចូលរួមជំរុញឱ្យមានការវិនិ​យោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់ទាក់ទាញការវិនិយោគរបស់ជប៉ុនមកកម្ពុជាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shoichi KOBAYASHI បានលើកឡើងក្នុងពេលដឹកនាំគណៈប្រតិភូនៃវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន ជួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី ១៦​ ខែឧសភា ឆ្នាំ ២០២៥។

លោក ជា វុទ្ធី បានលើកឡើងពីសាវតា នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាតាំងពីចុងឆ្នាំ២០០៥ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដែលមានគោលបំណងសំខាន់ធ្វើពិពិធកម្មឧស្សាហកម្ម និងពិពិធកម្មប្រភពទុនវិនិយោគ។

លោកអគ្គលេខាធិការក៏បានលើកឡើងពីជោគជ័យរបស់គម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅកម្ពុជា ហើយគម្រោងទាំងនោះពិតជាបានចូលរួមធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា ដោយបានស្រូបទាញនូវឧស្សាហកម្មថ្មីៗមួយចំនួន ដូចជា ការដំឡើងយានយន្ត, ការផលិតសំបកកង់យានយន្ត, ការដំឡើងកង់, ការផលិតគ្រឿងសង្ហារឹម, ការផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក និងអគ្គិសនី។

លោកបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះការវិនិយោគថ្មីរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជានៅមានកម្រិត បើទោះបីជាមានការពង្រីកសកម្មភាពរបស់ការវិនិយោគជប៉ុនដែលមានស្រាប់។

លោកអគ្គលេខាធិការ បានលើកទឹកចិត្តឱ្យគណៈប្រតិភូជួយជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីជួយទាក់ទាញការវិនិយោគជប៉ុន ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ដល់ក្រុមហ៊ុនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោកបណ្ឌិត Shoichi KOBAYASHI សាទរនូវជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជានាពេលកន្លងមក និងបានទទួលយកនូវការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការ ដោយសន្យាថា នឹងខិតខំចូលរួមជំរុញឱ្យមានការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់ទាក់ទាញការវិនិយោគរបស់ជប៉ុនមកកម្ពុជាបន្ថែមទៀត។

វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន JDI គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ជប៉ុន ដែលបានចូលរួមក្នុងគម្រោងកសាងជាតិ (nation-building projects) នៅក្នុងប្រទេសនានា រយៈពេលប្រមាណ៣០ឆ្នាំមកហើយ។

វិទ្យាស្ថាននេះផ្តោតសំខាន់ទៅលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលវិទ្យាស្ថានជឿជាក់ថា អាចទាក់ទាញវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបង្កើតការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៦ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម