Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ លើកពីគុណតម្លៃការធ្វើវិបស្សនា ដែលជួយអប់រំផ្លូវចិត្តពលរដ្ឋ

បានផុស

នៅ

ការធ្វើវិបស្សនា ជាវិធីសាស្រ្តបច្ចេកទេសបង្វឹកចិត្ត និងអារម្មណ៍ ដើម្បីស្វែងយល់នូវសភាពជាក់ស្តែងនៃជីវិត តាមរយៈការសង្កេតមើលប្រកបដោយសមាធិ និងការយល់ឃើញ ដែលបង្កើនការយល់ដឹង និងការសម្រាកផ្លូវចិត្តរបស់មនុស្ស ទាំងព្រះសង្ឃ និងពលរដ្ឋ។ នេះជាការលើកឡើងពីគុណតម្លៃវិបស្សនាពីសំណាក់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលលោក ចាត់ទុកថា ជាយន្តការយ៉ាងសំខាន់មួយក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា ការធ្វើវិបស្សនាពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំផ្លូវចិត្តប្រជាពលរដ្ឋទូទៅ និងព្រះសង្ឃ។

ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនាពេលអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធសាលាវិបស្សនា នៅវត្តពោធីរតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។

ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងថា សាលាវិបស្សនានេះ នឹងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យសាសនានៅកម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពើបច្ចេកទេសការធ្វើវិបស្សនា សម្រាប់ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាពុទ្ធបរិស័ទជិតឆ្ងាយ និងជាពិសេសអ្នកដែលមានវិបត្តិផ្លូវចិត្ត មានវិបត្តិស្មុគស្មាញក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលបណ្ដាលមកពីកត្តាជាច្រើន ទាំងសម្ពាធគ្រួសារ និងវិបត្តិសេដ្ឋកិច្ច។

«ការអប់រំផ្លូវកាយ និងផ្លូវចិត្តនេះ បានលើកកម្ពស់ការអប់រំសីលធម៌ ពិសេសដល់យុវជនជំនាន់ក្រោយ ឱ្យមានការយល់ដឹងពីអំពើល្អ និងអំពើអាក្រក់ ដោយឃើញសារសំខាន់នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ក្នុងការលើកស្ទួយវិស័យសាសនាឱ្យមានការអភិវឌ្ឍ និងបង្កើនការផ្សព្វផ្សាយបន្តទៀត ទាំងផ្នែកវប្បធម៌ ការអប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម»។ លោក ស សុខា បន្ថែមយ៉ាងដូច្នេះ។

ថ្លែងពីវេទិកានោះដែរ រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាជ្រើសយកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋក៏ដោយ ប៉ុន្តែប្រទេសកម្ពុជាផ្តល់សិទ្ធិ និងបើកចំហឱ្យប្រជាពលរដ្ឋរបស់ខ្លួនជ្រើសរើសសាសនា ដែលខ្លួនស្រឡាញ់ គោរព និងប្រតិបត្តិ និងបើកឱកាសឱ្យប្រជាពលរដ្ឋប្រារព្ធឡើងនូវកម្មវិធីសាសនាផ្សេងៗដទៃទៀតផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ វិនាទី មុន

រដ្ឋមន្ត្រីមហាផ្ទៃ លើកពីគុណតម្លៃការធ្វើវិបស្សនា ដែលជួយអប់រំផ្លូវចិត្តពលរដ្ឋ

ព័ត៌មានជាតិ១ នាទីute មុន

ក្រសួងសុខាភិបាល ជំរុញឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

រដ្ឋបីនៅសហរដ្ឋអាមេរិក​ជួប​ព្យុះកំបុតត្បូងសម្លាប់មនុស្ស២៨នាក់ ប៉ះពាល់​ផ្ទះរាប់​ពាន់​ខ្នង​

ព័ត៌មានជាតិ៦ នាទីutes មុន

រយៈពេល៥០ថ្ងៃនៃគ្រោះរញ្ជួយដីនៅថៃ ក្រសួងការងារបានដើរតួនាទីគន្លឹះយ៉ាងសំខាន់បំផុតដែលមិនអាចរំលងបានក្នុងការជួយពលកររងគ្រោះ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

រុស្ស៊ី​ប្រើដ្រូន​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​លើ​អ៊ុយក្រែន មុន​ការ​ហៅ​​ទូរសព្ទត្រាំ-ពូទីន​​

Sokha Hotels

ព័ត៌មានពេញនិយម