ព័ត៌មានអន្ដរជាតិ
ពូទីន ធ្វើទស្សនកិច្ចតំបន់ Kursk ជាលើកដំបូង ចាប់តាំងពីរុស្ស៊ី រំដោះពីអ៊ុយក្រែន បានវិញ
មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានបំពេញទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលទៅកាន់តំបន់ Kursk ហើយក្នុងអំឡុងពេលនោះ លោកក៏ទៅមើលរោងចក្រនុយក្លេអ៊ែរ Kursk 2 ថ្មីផងដែរ។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃពុធទី២១ខែឧសភាឆ្នាំ២០២៥ នេះគឺជាលើកដំបូងហើយដែលប្រមុខរដ្ឋាភិបាលទីក្រុងមូស្គូ ធ្វើដំណើរទៅទីនោះ ចាប់តាំងពីកងកម្លាំងរុស្ស៊ី រំដោះបានទឹកដី Kursk ពីអ៊ុយក្រែន។
ក្នុងសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង៖ អំឡុងដំណើរទស្សនកិច្ច លោកពូទីន បានជួបជាមួយអភិបាលតំបន់ Aleksandr Khinshtein ព្រមទាំងប្រជាពលរដ្ឋនិងក្រុមអ្នកស្ម័គ្រចិត្ត ដែលត្រូវរងទុក្ខនិងផលប៉ះពាល់ពីការវាយលុករបស់អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីនបានប្រាប់ទៅអ្នកទាំងនោះថា ស្ថានការណ៍ក្នុងតំបន់ Kursk មិនទាន់ធូរស្រាលទេ ទោះរុស្ស៊ីរំដោះបានទាំងស្រុងក៏ដោយ ព្រោះកងទ័ពទីក្រុងកៀវ នៅតែចិញ្ចឹមចិត្ត ប៉ុនប៉ងវាយលុកចូលព្រំដែនរុស្ស៊ីដដែល។
សូមជម្រាបថា អ៊ុយក្រែនបានបើកប្រតិបត្តិការវាយលុកចូលតំបន់ Kursk កាលពីខែសីហាឆ្នាំមុន ដោយប្រើយន្តហោះគ្មានមនុស្សបើកនិងសព្វាវុធធុនធ្ងន់ដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយលុកតាមព្រំដែនរុស្ស៊ី ហើយមានពេលមួយកងទ័ពលោកហ្សេលេនស្គី ថែមទាំងវាយចូលគ្រប់គ្រងបានទឹកដីរហូតដល់ទៅ ១ ៤០០គីឡូម៉ែត្រក្រឡាទៀតផង។
យ៉ាងណា កាលពីចុងខែមេសា លោកពូទីន បានប្រកាសពីការរំដោះបានទឹកដីនេះទាំងស្រុងមកវិញ ខណៈក្រសួងការពារជាតិរុស្ស៊ី អះអាងកាលនោះថា មានកងទ័ពអ៊ុយក្រែនច្រើននាក់ បានបាត់បង់ជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ និយាយទូរស័ព្ទជាមួយពូទីនចប់ភ្លាម, ត្រាំ បន្ទោស បៃដិន ថា មិនគួរលូកដៃចូលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សោះ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


