ព័ត៌មានជាតិ
វាលស្មៅក្រៀមស្រពោននៅខេត្តមណ្ឌលគិរី ប្រែពណ៌ខៀវខ្ចី ក្រោយពីទទួលទឹកភ្លៀង និង សន្សើម
វាលស្មៅនៅខេត្តមណ្ឌលគិរី បានប្រែពណ៌ខៀវខ្ចី បន្ទាប់ពីទទួលទឹកភ្លៀង និង សន្សើម ក្រោយពីក្រៀមស្រពោន នារដូវប្រាំងកន្លងមក។

ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិភាគឦសានប្រទេសកម្ពុជា សម្បូរទៅដោយភ្នំ ជ្រោះជ្រលង ដងអូរ ដ៏សម្បូរបែប ប៉ុន្តែវាលស្មៅតាមខ្នងភ្នំក្នុងខេត្តនេះវិញ ក៏បែងចែកជាពីររដូវផងដែរ។

រដូវប្រាំង តាមខ្នងភ្នំ វាលស្មៅហាក់មានសភាពក្រៀម ស្រពោន ដោយឡែកនៅខែឧសភា ឆ្នាំ ២០២៥ នេះ ភ្លៀងធ្លាក់ជោកជាំ និង សន្សើមជ្រួតជ្រាប តាមដងភ្នំ វាលស្មៅទាំងនោះ ក៏ប្រែជាសភាពពណ៌បៃតងខៀវខ្ចី ដែលជាទេសភាពធម្មជាតិដ៏ល្អប្រណិត ធ្វើឲ្យទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចង់ទៅទស្សនាកម្សាន្តនារដូវនេះផងដែរ។

ជាក់ស្ដែងទិដ្ឋភាពវាលស្មៅខៀវខ្ចីដ៏ធំល្វឹងល្វើយដែលមានទេសភាពស្អាតជាងគេនោះ ស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំងឪ ខេត្តមណ្ឌលគិរី។ នៅតំបន់នោះមានទេសភាព វាលស្មៅខៀវខ្ចីគ្របដណ្ដប់លើភ្នំទាបខ្ពស់ លាយឡំអាកាសធាតុត្រជាក់គួរជាទីស្រស់ស្រាយសម្រាប់ភ្ញៀវទេសចរទៅទស្សនា និងរីករាយ ពេលបានឃើញទិដ្ឋភាពវាលស្មៅតាមជួរភ្នំជាក់ស្ដែងនារដូវនេះ៕
អត្ថបទ ៖ រៀម សុខហេង





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


