Connect with us

សុខភាព

សូម​ប្រុងប្រយ័ត្នខ្ពស់​!​​ ​​លោក​អ្នក​មិន​ត្រូវ​​​ទទួល​ទាន​​​ទុរេន​ជាមួយ​អាហារ​៤​ប្រភេទ​

បានផុស

នៅ

ទុរេន​ជា​ប្រភេទ​ផ្លែឈើ​​តាមរដូវ​កាល​ មានតម្លៃ​ថ្លៃ ​​និង​និយម​ចូលចិត្តបរិភោគ​​ពីសំណាក់​មនុស្ស​ភាគច្រើន​។ ប៉ុន្តែ​ មាន​ត្រ​ណម​ខ្លះ​ត្រូវ​បាន​គេ​​​​​​ភ្ជាប់​ជាមួយ​​ការ​បរិភោគ​ស្តេច​​ផ្លែ​ឈើ​​​​​​​នេះ​ នោះគឺ​ ​ទុរេន​មិនគួរត្រូវបានទទួលទានរួមជាមួយគ្រឿងស្រវឹង កាហ្វេ អាហារហឹរ ឬសាច់សត្វមួយចំនួន ដូចជា សាច់គោ សាច់ចៀម និងអាហារសមុទ្រទេ ព្រោះការរួមផ្សំគ្នានេះ អាចបណ្តាលឲ្យមានប្រតិកម្មគ្រោះថ្នាក់ដល់អាយុជីវិត។

យោងតាមលោកវេជ្ជបណ្ឌិតមួយរូបដែលធ្វើកាតនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្តទីក្រុងហូជីមិញ ផ្លែទុរេនមានផ្ទុកវីតាមីន សារធាតុរ៉ែ ជាតិសរសៃ ប្រូតេអ៊ីន និងសារធាតុ Phytonutrients ខ្ពស់។ អត្ថប្រយោជន៍សុខភាព​របស់ទុរេន​ រួមមាន ការ​បង្កើនភាពស៊ាំ ធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ កាត់បន្ថយការរលាក និងបន្ថយសម្ពាធឈាម ជាដើម​។ វាក៏អាចជួយការពារជំងឺមហារីក គាំទ្រមុខងារក្រពេញទីរ៉ូអ៊ីត សម្រួលការឈឺសន្លាក់ និងកាត់បន្ថយរោគសញ្ញានៃការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ ការបរិភោគទុរេនជាមួយអាហារទាំងនេះ អាចបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមានដូចជា៖

១. គ្រឿងស្រវឹង

ការ​ទទួលទានទុរេនព្រមគ្នា​​ជាមួយ​ជាតិ​អាល់កុល ​អាច​បង្កឲ្យមាន​កម្ដៅ​ខាង​ក្នុង​ខ្លួន​កើន​​ឡើង​​​ខ្លាំង​​​​​​ក្នុងរយៈពេលដ៏ឆាប់រហ័ស​។ ចំពោះអ្នកដែលមានសម្ពាធឈាមខ្ពស់ ឬជំងឺទឹកនោមផ្អែម នេះអាចនាំឲ្យឈឺក្បាល ញ័របេះដូង និងក្នុងករណីធ្ងន់ធ្ងរ ហូរឈាម ឬ​ឈាន​ដល់​ដាច់សរសៃឈាមខួរក្បាល​ថែម​ទៀត​​ផង​។

២. ប្រភេទ​សាច់ និងអាហារសមុទ្រមួយចំនួន

ទុរេនសម្បូរទៅដោយជាតិស្កររួច​ស្រេច​ទៅ​ហើយ ដូច​ជា​ ប៉ូតាស្យូម ខ្លាញ់ និងមានសន្ទស្សន៍ទុរេនសម្បូរទៅដោយជាតិស្កររួច​ស្រេច​ទៅ​ហើយ ដូច​ជា​ ប៉ូតាស្យូម ខ្លាញ់ និងមានសន្ទស្សន៍កម្រិតជាតិស្ករ​ក្នុងឈាម​ (glycemic) ខ្ពស់។ នៅ​ពេល​ទទួលទានជាមួយ ជាតិសាច់ ខ្លាញ់ ដូចជាសាច់គោ សាច់ចៀម ឬអាហារសមុទ្រ ដែលសម្បូរទៅដោយខ្លាញ់ឆ្អែត និង​ប្រូតេអ៊ីនរួចហើយ វាអាចបណ្តាលឲ្យកម្រិតកូឡេស្តេរ៉ុលក្នុងឈាមកើនឡើងភ្លាមៗ។

៣. អាហារហឹរ

ដោយសារតែលក្ខណៈសម្បត្តិកំដៅពីធម្មជាតិរបស់វា ទុរេនមិនគួរទទួលទានជាមួយគ្រឿងទេសដូចជា ម្ទេស ខ្ញី ខ្ទឹមស ឬម្រេចឡើយ។ ការរួមបញ្ចូលគ្នានេះអាចបង្កឲ្យមានការថប់ដង្ហើម និងភាពមិនស្រួលក្នុងខ្លួន។

៤. កាហ្វេ

ទុរេនមានផ្ទុកសារធាតុស្ពាន់ធ័រ ដែលនៅពេលផ្សំជាមួយជាតិកាហ្វេអ៊ីនក្នុងកាហ្វេ រារាំងអង់ស៊ីម aldehyde dehydrogenase (អង់ស៊ីមដែលជួយឱ្យកោសិកាគ្រាប់ឈាមក្រហមដំណើរការបានប្រក្រតី)​។ នេះរារាំងរាងកាយពីការបន្សាបអុកស៊ីតកម្មរហូតដល់ ៧០% នៅក្នុងកោសិកា ដែលនាំឲ្យមានការប្រមូលផ្តុំជាតិពុល និងផលប៉ះពាល់អវិជ្ជមានដល់សុខភាពយាងធ្ងន់ធ្ងរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មាន​លក្ខណៈ​ទាំង​៥​​នេះ នៅ​លើ​ម្រាម​ដៃ​ ច្រើន​តែ​សម្គាល់​​មនុស្ស​​មាន​​អាយុ​វែង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៦ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

សន្តិសុខសង្គម២៣ ម៉ោង មុន

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប៉ូលិសវៀតណាម បង្ក្រាបបានគ្រឿងក្នុងគោ និងក្របីខូចគុណភាពជាង ១តោន ត្រៀមចែកចាយតាមហាង

Sokha Hotels

ព័ត៌មានពេញនិយម