Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម អាមេរិក បញ្ចប់ការចរចាពន្ធ​ជុំ​ទី​២​ ប៉ុន្តែមិនទាន់ព្រមគ្នាអ្វីសំខាន់ទេ

បានផុស

នៅ

មន្រ្តីវៀតណាម និងសហរដ្ឋអាមេរិក បិទបញ្ចប់ការចរចាពន្ធគយបដិការជុំទី២របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ប្រកបទៅដោយ «វឌ្ឍនភាពវិជ្ជមាន» ប៉ុន្តែមិនបាន​សម្រេចព្រមព្រៀងគ្នាអ្វីមួយជាដុំកំភួននៅឡើយទេ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចរចាជុំទី២នេះ ធ្វើឡើងនៅក្រុងវ៉ាស៊ីនតោនឌីស៊ី ចន្លោះពីថ្ងៃទី ១៩-២២ ខែឧសភា ដោយមានការចូលរួមពីគណៈប្រតិភូវៀតណាម ដឹកនាំដោយលោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រុមចរចាអាមេរិក ដឹកនាំដោយលោក Jamieson Greer តំណាងសភាពាណិជ្ជកម្មអាមេរិក។

បើតាម VnExpress គណៈប្រតិភូទាំង២ បានផ្លាស់ប្តូរព័ត៌មានអំពីគោលនយោបាយរៀងៗខ្លួនរបស់ប្រទេសខ្លួន បញ្ជាក់អំពីពាក្យពេចន៍នៃសេចក្តីព្រាងកិច្ចព្រមព្រៀង និងពិភាក្សាអំពីវិធីសាស្រ្តទូទៅក្នុងការដោះស្រាយកង្វល់រួម ដើម្បីពន្លឿនដំណើរការចរចា។ ភាគីទាំង២ បានចូលរួមក្នុងកិច្ចសន្ទនាបើកចំហ និងស្ថាបនាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃផលប្រយោជន៍ស្នូលរបស់ប្រទេស។

កិច្ចព្រមព្រៀងជុំទី៣ រំពឹងថានឹងធ្វើឡើងនៅដើមខែមិថុនា។

គួរគូសបញ្ជាក់ថា វៀតណាមដែលមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប្រមាណ ១២៣,៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន បានរងពន្ធគយបដិការ ៤៦ ភាគរយ ពីសហរដ្ឋអាមេរិក​ ដែលបង្កជាក្ដីបារម្ភសេដ្ឋកិច្ចសម្រាប់ប្រទេសពឹងផ្អែកលើការនាំចេញសម្រាប់កំណើនមួយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

មេបញ្ជាការរងអាវុធហត្ថខណ្ឌចំការមនទទួល​មរណភាពក្នុងវ័យ៥៣ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ណាសា ព្រមានពីព្យុះព្រះអាទិត្យ ដែលនឹងជះឥទ្ធិពលមកផែនដី ប៉ុន្មានថ្ងៃទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រញ្ជួយដីដ៏ខ្លាំងនៅ ក្រិក ឈានដល់ព្រមាន ពីរលកយក្សស៊ូណាមិ ខណៈ ៤ប្រទេសទៀត ក៏ប្រយ័ត្នខ្លួន

ព័ត៌មានជាតិ២២ ម៉ោង មុន

អគ្គិសនី​កម្ពុជា​ដាក់ឱ្យប្រើប្រាស់ច្រកចេញចូលតែមួយ សម្រួល​ពលរដ្ឋ​ស្នើសុំដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូល

Sokha Hotels

ព័ត៌មានពេញនិយម