ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី សហការជាមួយ UNDP រៀបចំគម្រោងថ្មី ផ្តោតលើការលើកកម្ពស់សមភាពយេនឌ័រ
ក្រសួងកិច្ចការនារី តាមរយៈកិច្ចសហការជាមួយ UNDP បានរៀបចំគម្រោងថ្មីមួយ ដែលផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ។ គម្រោងនេះដែរ នឹងឈានទៅបញ្ចូលដៃគូផ្សេងៗទៀត ក្នុងក្របខណ្ឌរួមតែមួយ ដែលសម្របសម្រួលដឹកនាំការអនុវត្តដោយក្រសួងកិច្ចការនារី។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកស្រី Alissar Chaker តំណាងប្រចាំប្រទេសរបស់ UNDP បានរួមគ្នាដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើសេចក្តីព្រាងគម្រោង «ការធ្វើបរិវត្តកម្មស្ថាប័នសម្រាប់សមភាពយេនឌ័រ ឆ្នាំ២០២៥-២០២៩»។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងកិច្ចការនារី បានបង្ហាញ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ មានដោយផ្ទាល់ និងអនឡាញ រួមមាន តំណាងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិទ្យាស្ថានជាតិស្ថិតិ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងដៃគូអភិវឌ្ឍន៍ ភ្នាក់ងារអង្គការសហប្រជាតិ និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។

គម្រោងនេះមានសមាសភាគ ៣គន្លឹះ ទី១.ការពង្រឹងឯកទេសយេនឌ័រ និងសម្របសម្រួលលំហូរហិរញ្ញប្បទានគាំទ្រលើការលើកកម្ពស់សមភាពយេនឌ័រ, ទី២.ការពង្រឹងទិន្នន័យ និងអំណះអំណាងសម្រាប់ការតាក់តែងគោលនយោបាយ និងការវិនិយោគថ្មីៗ, និងទី៣.ការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងចំណោមសង្គមស៊ីវិល និងវិស័យឯកជន។
កិច្ចប្រជុំបានឯកភាពជារួមលើក្របខណ្ឌអាទិភាពទាំងនេះ។ តំណាងដៃគូពាក់ព័ន្ធ និងក្រសួង-ស្ថាប័ន បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់និងអាទិភាពគន្លឹះៗក្នុងឯកសារគម្រោង និងបានបង្ហាញអំពីការយកចិត្តទុកដាក់ លើការ ពិនិត្យមើលរកលទ្ធភាព ដើម្បីចូលរួមអនុវត្តក្របខណ្ឌគម្រោងនេះ ក្នុងក្របខណ្ឌរួមនេះ៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


