Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមគ្រោងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh បាន​ឱ្យដឹងកាលពីពេលថ្មីៗថា វៀតណាមកំពុងសម្លឹងមើលការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយ ដែលនឹងបើក​ដំណើរការនៅទីក្រុងហូជីមិញ និងដាណាង។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor។

ទីក្រុងហូជីមិញ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឡើយ គំនិតរបស់អាជ្ញាធរវៀតណាម គឺចង់សាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនៅក្នុងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសនៅភាគខាងត្បូង និងមួយទៀតជាកម្រិតតំបន់ នៅកណ្តាលទីក្រុងដាណាង។ ​

លោក Binh កាលពីថ្ងៃអង្គារ បាន​​ដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តចុងក្រោយរបស់រដ្ឋសភាវៀតណាម ស្តីពីការ​បង្កើតមជ្ឈមណ្ឌលបែបនេះ​ក្នុងប្រទេសវៀតណាម។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវដាក់ជូនរដ្ឋសភា ដើម្បីអនុម័តក្នុងសម័យប្រជុំការងាររបស់រដ្ឋសភា ដែលកំពុងបន្ត និងមាន​រយៈពេលរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ត្រូវបានគេរំពឹងថានឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ការកៀរគរធនធានហិរញ្ញវត្ថុ ដែលមានគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ជាតិ។ វាក៏នឹងរួមចំណែកផងដែរដល់ការលើកកម្ពស់សមត្ថភាពអភិបាលកិច្ចរដ្ឋ ជំរុញការប្រកួតប្រជែងថ្នាក់ជាតិ និងការលើកកម្ពស់សមាហរណកម្មជាតិកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាងមុន​ ក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។

កន្លងមក អ្នកជំនាញជាច្រើនបានសង្កត់ធ្ងន់ថា ក្រៅពីហេដ្ឋារចនាសម្ព័ន្ធរឹង វៀតណាមគួរតែយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ «ទន់» និងឌីជីថល ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព​របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ វិនាទី មុន

នគរបាលកម្ពុជាកំពុងកសាងនីតិវិធីសហការជាមួយថៃចាប់ខ្លួនសកម្មជនប្រឆាំង​ម្នាក់

ព័ត៌មានអន្ដរជាតិ២២ វិនាទី មុន

វៀតណាមគ្រោងបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

របៀបវារៈសំខាន់បំផុត ២ នឹងត្រូវពិភាក្សា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ Macron នៅ វៀតណាម

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

អ៊ីរ៉ង់​ព្រមាន​​ចាត់«វិធានការពិសេស» បើ​​អ៊ីស្រាអែល និង​អាមេរិក​ហ៊ាន​វាយ​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​អ្នក​ស្លាប់​​ទាក់​ទង​នឹង​ការ​អត់ឃ្លាន​​នៅហ្គាហ្សា​បាន​កើន​ដល់ ២៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម