Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនអ្នកឆបោកតាមហ្វេសប៊ុក និងក្លែងអត្តសញ្ញាណទិញស៊ីមកាតទូរស័ព្ទ ប្រហែល ១ ពាន់ស៊ីម ឲ្យជនអនាមិកប្រព្រឹត្តបទល្មើស

បានផុស

នៅ

កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆបោក​តាម​ហ្វេស​ប៊ុក និង​ក្លែង​អត្តសញ្ញាណ​ទិញ​ស៊ីម​កាត​ទូរស័ព្ទ​ប្រហែល ១ ពាន់​ស៊ីម ឲ្យ​ជន​អនាមិក​ប្រព្រឹត្ត​បទល្មើស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ ២០២៥ ថ្មីៗ នេះ បន្ទាប់ពី ជនសង្ស័យ បាន​លួច​គ្រប់គ្រង​គណនី​ហ្វេស​ប៊ុក និង​បន្លំ​ខ្លួន​ជា​ម្ចាស់​គណនី ផ្ញើ​សារ​ទំនាក់ទំនង​ទៅ​បងប្អូន​ម្ចាស់​គណនី ដើម្បី​ខ្ចី​ប្រាក់ ព្រមទាំង​ព្យាយាម​ទាក់ទង​ទៅកាន់​សាច់ញាតិ​ជនរងគ្រោះ​ដទៃ​ទៀត។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ ជំនាញ​កំណត់​បាន​ថា ជនសង្ស័យ​ឈ្មោះ ល​.​ស​.​ហ ភេទ​ប្រុស ពិតជា​បាន​ទទួល​ប្រាក់​ពី​គណនី​ធនាគារ​របស់​ជនរងគ្រោះ ហើយ​ធ្វើការ​ផ្ទេរ​ប្រាក់​បន្ត​ទៅ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ តាម​បញ្ជា​របស់​ជន​នោះ ដោយ​ទទួល​បាន​នូវ​ផល​កម្រៃ​អំពើ​ឆបោក​ប្រាក់​ខាងលើ។ ទន្ទឹម​នឹង​នេះ ជនសង្ស័យ​ខាងលើ ក៏​ត្រូវ​បាន​រក​ឃើញ​ថា ជា​អ្នក​ធ្វើ​សកម្មភាព​ក្លែង​អត្តសញ្ញាណប័ណ្ណ​អ្នកដទៃ ធ្វើការ​ទិញ​ស៊ីម​កាត​បាន​ប្រហែល ១,០០០ ស៊ីម​កាត កាលពី​ឆ្នាំ ២០២២ ដើម្បី​យក​ទៅ​ឲ្យ​ជន​អនាមិក​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ក្រើនរំលឹក​ដល់​សាធារណជន មេត្តា​ប្រុងប្រយ័ត្ន មុន​នឹង​ធ្វើការ​ផ្ទេរ​ប្រាក់​ទៅកាន់​គណនី​ធនាគារ​ណាមួយ សូម​ពិនិត្យ​ឲ្យ​បាន​ជាក់លាក់​នូវ​គណនី​ធនាគារ​អ្នក​ទទួល និង​ធ្វើការ​បញ្ជាក់​ពី​ម្ចាស់​គណនី​ទទួល​ប្រាក់​ផង​ដែរ ជៀសវាង​ការ​ខាតបង់​ផលប្រយោជន៍​ផ្សេងៗ ដោយ​ប្រការ​ណាមួយ។ ម្យ៉ាងវិញទៀត សូម​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ទទួល​ប្រាក់​ដែល​ផ្ទេរ​ចូល​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​អាច​ក្លាយ​ខ្លួន​ជា​អ្នក​សមគំនិត​ក្នុង​ការ​ទទួល​ផល នៃ​បទល្មើស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៩ វិនាទី មុន

ឃាត់ខ្លួនអ្នកឆបោកតាមហ្វេសប៊ុក និងក្លែងអត្តសញ្ញាណទិញស៊ីមកាតទូរស័ព្ទ ប្រហែល ១ ពាន់ស៊ីម ឲ្យជនអនាមិកប្រព្រឹត្តបទល្មើស

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

រដ្ឋបាល​អាមេរិក​ដកទណ្ឌកម្ម​កន្លះឆ្នាំ​​ដល់​​រដ្ឋាភិបាល​​ថ្មី​របស់ស៊ីរី​​ ខណៈ Trump Tower ​នឹងត្រូវសង់នៅស៊ីរី​

ព័ត៌មានជាតិ២២ នាទីutes មុន

សមាជិកប.ស.ស និង​មូលនិធិសមធម៌សង្គមកើនដល់ជាង​៨លាន​

ព័ត៌មានជាតិ៤៥ នាទីutes មុន

អភិបាលខេត្តបន្ទាយមានជ័យ នាំយកគ្រឿងចក្រកាយបើកមុខទឹក បញ្ចៀសការជន់លិចស្រូវពលរដ្ឋ ២ ស្រុក

សេចក្ដីជូនដំណឹង៥១ នាទីutes មុន

SIAM KUBOTA និងក្រុមហ៊ុន វីរៈ ប៊ុនថាំ អុិចប្រេស ចុះ MOU ដើម្បីពង្រឹងផ្នែកបម្រើសេវាកម្មអតិថិជន និងជំរុញកំណើនការអភិវឌ្ឍរួមគ្នានៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម