ព័ត៌មានជាតិ
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប គឺសពអនុសេនីយ៍ឯក ដួង មាហ្គាលី និងអនុសេនីយ៍ទោ ផាត មុន្នី បានវិលមកដល់មាតុភូមិកំណើតវិញហើយ នៅម៉ោងប្រមាណ៦ល្ងាច ថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោយចំណាយពេលដឹកចេញពីប្រទេសស៊ូដង់ខាងត្បូងរយៈពេល៣ថ្ងៃ២យប់។ សពយោធិនទាំងពីររូបបានដឹកចេញពីប្រទេសស៊ូដង់ខាងត្បូងកាលពីថ្ងៃទី២៤ ខែឧសភា។

នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញមកដល់ទីតាំងច្រកទ្វារពិសេសនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទទួល និងគោរពវិញ្ញាណក្ខន្ធ។

បន្ទាប់ពីរំកិលចុះពីយន្តហោះ សពកងទ័ពមួកខៀវទាំងពីរត្រូវបានព្រះសង្ឃបង្សុកូល និងគោរពវិញ្ញាណក្ខន្ធដោយឧបនាយករដ្ឋមន្ត្រីទៀ សីហា រួចបញ្ចូនទៅភូមិកំណើត ដើម្បីឱ្យក្រុមគ្រួសារប្រារព្ធពិធីបុណ្យតាមបែបសាសនា។ សពរបស់អនុសេនីយ៍ឯក ដួង មាហ្គាលី ត្រូវបានបញ្ជូនទៅកាន់វត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកអនុសេនីយ៍ទោ ផាត មុន្នី ត្រូវបញ្ជូនទៅតម្កល់នៅវត្តក្បាលកោះ សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

គួរឱ្យដឹងថា គឺអនុសេនីយ៍ឯក ដួង មាហ្គាលី និងអនុសេនីយ៍ទោ ផាត មុន្នី បានបាត់បង់ជីវិតកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងបេសកកម្មនៅទីក្រុងម៉ាឡាកាល់ ប្រទេសស៊ូដង់ខាងត្បូង។

មុននឹងបញ្ជូនសពយោធិនទាំងពីរមកកម្ពុជា កាលពីថ្ងៃទី២០ ខែឧសភា មេបញ្ជាការប្រចាំតំបន់ភូមិភាគខាងត្បូង, ភូមិភាគខាងលិច , មេបញ្ជាការកងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ និងមេបញ្ជាការតាមបណ្តាប្រទេសដែលឈរជើងនៅក្នុង UN Tomping ទីក្រុង Juba នឹង តំបន់ ម៉ាឡាកាល់ នៃតំបន់បេសកកម្មស៊ូដង់ខាងត្បូង ក៏បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកទាំងពីរផងដែរ។

ជុំវិញការបាត់បង់យោធិនទាំងពីររូបនេះ សម្ដេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្ដែងការសោកស្ដាយ និងចាត់ទុកថាជាការបាត់បង់នាយទាហានដ៏អង់អាចក្លាហាន ដែលបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី ស្ម័គ្រចិត្តចាកឆ្ងាយមាតុភូមិកំណើត និងក្រុមគ្រួសារ ជាទីស្រឡាញ់ និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុមនុស្សធម៌អន្តរជាតិ ដែលជាការរួមចំណែក ដ៏ធំធេង ក្នុងការលើកតម្កើងកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។

ចំណែកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្ក្រីក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ទៀ សីហា ក៏បានសម្ដែងការសោកស្ដាយ ចូលរួមរំលែកទុក្ខ និងចាត់ទុកការបាត់យោធិនទាំងពីរ ថាគឺជាការបាត់បង់យោធិនដ៏ឆ្នើម ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា ចូលរួមថែក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


