កីឡា
Ronaldo ស៊ុតមួយគ្រាប់យប់មិញ បង្គ្រប់គ្រាប់បាល់ ក្លាយជាម្ចាស់ស្បែកជើងមាស ២ ឆ្នាំជាប់គ្នា
ប្រធានក្រុមរបស់ Al-Nassr កីឡាករ Cristiano Ronaldo ក្រសោបបានតំណែងជាម្ចាស់ស្បែកជើងមាសរដូវកាល ២០២៤-២០២៥ ប្រចាំក្របខណ្ឌលីគ អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ជាផ្លូវការ។

ក្របខណ្ឌ Saudi Pro League បានបញ្ចប់រដូវកាល ២០២៤-២០២៥ ជាស្ថាពរ ក្នុងនោះក្រុម Al-Ittihad ដែលជាទ្រនំបច្ចុប្បន្នរបស់ Karim Benzema និង N’Golo Kante បានក្លាយជាម្ចាស់ជើងឯក ដោយឈរនៅលើក្រុមលេខ ២ Al-Hilal និងក្រុមលេខ ៣ Al-Nassr។
យ៉ាងណា បន្ទាប់ពីបញ្ចប់រដូវកាលនេះ ដ្បិត Ronaldo នៅពុំទាន់អាចជួយឱ្យ Al-Nassr ឈ្នះពានលីគក៏ដោយ ចាប់តាំងពីរូបគេផ្លាស់មកទីនេះ តាំងពីខែ មករា ឆ្នាំ ២០២៣ ប៉ុន្តែរូបគេបានបង្ហាញសមត្ថភាពស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ ដោយបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំលីគកំពូល អារ៉ាប៊ីសាអ៊ូឌីត ២ រដូវកាលជាប់គ្នា។

រដូវកាលនេះខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ បានបន្តឈ្នះស្បែកជើងមាសទៀត បន្ទាប់ពីស៊ុតបញ្ចូលទីសរុបចំនួន ២៥ គ្រាប់ ឈរនៅលើ Ivan Toney ដែលមាន ២៣ គ្រាប់ និងកីឡាករ Abderrazak Hamdallah ដែលមាន ២១ គ្រាប់។
គួររម្លឹកថា កាលពីរដូវកាលមុន ២០២៣-២០២៤ កីឡាករ Ronaldo បានឈ្នះស្បែកជើងមាសជាលើកដំបូង បន្ទាប់ពីស៊ុតបញ្ចូលទីបានចំនួន ៣៥ គ្រាប់ ដោយឈរនៅលើកីឡាករ Aleksandar Mitrovic ដែលមាន ២៨ គ្រាប់៕

អត្ថបទ៖ សេម កុសល

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ២០ ម៉ោង ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម២ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច